នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez (VGP) |
Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាព្រឹកថ្ងៃទី២៧មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបាលោក Esteban
Lazo Hermandez ទៅទស្សនាវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាជនជាតិ
(ICAP) និងសមាគមមិត្តភាពគុយបា-វៀតណាម ដាក់កម្រងផ្កានៅស្ដូបលោក
ប្រធានហូជីមិញ ទស្សនាស្ថានទូតវៀតណាមប្រចាំនៅគុយបា។
ជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសម្ដែងការចាប់អារម្មណ៍ចំពោះរាល់សមិទ្ធិដែលបក្សរដ្ឋនិងប្រជាជនគុយបា
ទទួលបានក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលកន្លងមក ក្នុងនោះមានការរួមចំណែកសំខាន់របស់រដ្ឋសភាគុយបា។
ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez មានបំណងភាគីទាំង
ពីរបង្កើនជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ទន្ទឹមនឹង
នោះមានបំណងបន្តទទួលបានការផ្លាស់ប្តូរបទពិសោធន៍របស់វៀតណាមក្នុងការ
កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។
ផ្លាស់ប្តូរជាមួយកម្មាភិបាលបុគ្គលិកវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដា
ជនជាតិនិងសមាគមមិត្តភាពគុយបា-វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានអះអាងថាវៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយគុយបាចំណងសាមគ្គីភាព
មិត្តភាពគំរូវៀតណាម-គុយបានឹងចីរភាពជានិច្ចនិរន្ត។
និយាយជាមួយកម្មាភិបាលបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅគុយបា
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹកកម្មាភិបាលបុគ្គលិកម្នាក់ៗជានិច្ចកាល
ក្ដាប់ជាប់គោលមាគ៌ាគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋ ធ្វើល្អ
តួនាទីជាស្ពានមិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាមគុយបាលើគ្រប់
វិស័យ៕
-VOVWORLD