នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់និងឯកអគ្គរដ្ឋទូតស្លូវេនី

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់និងឯកអគ្គរដ្ឋទូតស្លូវេនី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់

(VOV)_នារសៀលថ្ងៃទី២២ កុម្ភះ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូ
វែល ហ្សេឡង់ លោកស្រី Wendy Irene Matthews មកបំពេញបេសកកម្ម​ការទូតនៅ
វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿ
ជាក់ថា៖ លោកស្រីឯកអគ្គរដ្ឋទូតនឹងមានការរួមវិភាគទានសកម្មជាច្រើនចំពោះទំ
នាក់ទំនងនៃប្រទេសទាំងពីរ ក្នុងអាណត្តិរបស់ខ្លួន។ វៀតណាមជានិច្ចកាលគោរព 
និងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយនូវែលហ្សេឡង់។ លោកក៏
បានបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រវាង
ប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ភាគីទាំងពីរគប្បីជំរុញកិច្ចសហ
ប្រតិបត្តិការថែមទៀត ហើយឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រី
ក៏បានស្នើអោយលោកស្រីឯកអគ្គរដ្ឋទូតធ្វើជាស្ពានតភ្ជាប់គណៈប្រតិភូសហគ្រាសនូ
វែលហ្សេឡង់ មកបំពេញទស្សនកិច្ចនៅវៀតណាម សំដៅផ្លាស់ប្តូរបទពិសោធន៍ស្វែង
រកឱកាសសហប្រតិបត្តិការ​វិនិយោគ។​វៀតណាមជានិច្ចកាលស្វាគមន៍និងត្រៀមខ្លួន
បង្កលក្ខណះងាយស្រួល ដើម្បី​សហគ្រាសនូវែលហ្សេឡង់វិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។

          ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវេនី Janez Premoze ដែល​មកបំ
ពេញបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាស្ពាន​តភ្ពាប់ស្លូវេនី ជាមួយ
អាស៊ាន។ ​នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ភាគីទាំងពីរនៅ​មាន​សក្ដានុភាពជា
ច្រើនដើម្បីធ្វើអាជីវកម្ម ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម។
 នាយករដ្ឋមន្ត្រីបានបង្ហាញក្តីសប្បាយរីករាយ ដោយ​សារប្រទេសទាំងពីរបានបង្កើត
គណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយសង្ឃឹមថា៖
 គណៈកម្មាធិការបញ្ជាណែនាំអនុវត្តកម្មវិធី កិច្ចសហប្រតិបត្តិការជាក់ស្ដែង សំដៅ
លើកកំពស់ថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ ក្នុងអាណត្តិរបស់ខ្លួន ឯក​អគ្គរដ្ឋទូតនឹងសម្រេចល្អភារកិច្ចរបស់
ខ្លួន រួមចំណែកចំពោះការអភិវឌ្ឍន៍ទំនាក់​ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺ
ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើង​៣-៤ដង បើប្រៀបនឹងរយៈពេលនាបច្ចុ
ប្បន្ន។ វៀតណាមនឹងបង្កលក្ខណះងាយ​ស្រួលបំផុតសំរាប់វិនិយោគិនបរទេស ដែល
ក្នុងនោះមានវិនិយោគិនស្លូវេនីផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ