នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអតីតនាយករដ្ឋមន្ត្រីជប៉ុន
|
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអតីតនាយករដ្ឋមន្ត្រីជប៉ុន (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី១៤កញ្ញានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានទទួលជួបអតីតនាយករដ្ឋ
មន្ត្រីជប៉ុនលោក Hatoyama Yukio ក្នុងឱកាសលោកនិងគ្រួសារមកបំពេញទស្សន
កិច្ចនៅវៀតណាម។
នៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណលោក
Hatoyama ក្នុងពេលមកដល់ទីក្រុងហាណូយដើម្បីចូលរួមសម្ភោធន៍បន្ទប់ពិនិត្យ
ពហុព្យាបាលវៀតណាម-ជប៉ុននិងជូនរថរុញដោយដៃចំនួន៥០គ្រឿងឲ្យកុមារពិការដោយជាតិគីមីពូលព័រលឿងទុំ dioxin។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថាវៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងមិត្តភាពដៃគុរ
យុទ្ធសាស្ត្រជាមួយជប៉ុន មានបំណងនិងធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយជប៉ុនបន្តនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៦កាន់តែស៊ីជម្រៅចីរភាពពី
មួយថ្ងៃទៅមួយថ្ងៃ។
រីឯលោក Hatoyama បានអះអាងលើឋានៈរបស់ខ្លួនលោកនឹងធ្វើអស់ពីកំលាំង
កាយចិត្តដើម្បីរួមចំណែកឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ស្ដីពីបញ្ហាដំបន់និង
អន្តរជាតិ លោក Hatoyama បានចែករំលែកទស្សនៈដោះស្រាយជំលោះក្នុងដំបន់ ពិសេសគឺនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់
ឬគំរាមកំហែងប្រើប្រាស់អំពើរហឹង្សាដោយឯកតោភាគីក្នុងការដោះស្រាយជំលោះ
នានា៕