នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច

នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច

          (VOV)_នារសៀលថ្ងៃទី១២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុង​បេកាំង​ ចាប់ផ្តើម
ដំណើរបំពេញទស្សនកិច្ចជាផ្លូវការចិន។ ក្នុងជំនួបសន្ទនា​ជា​មួយ​នាយករដ្ឋមន្ត្រីចិន 
លោក  Lǐ Kèqiáng​ បន្ទាប់ពីធីបដិសណ្ឋារកិច្ចជាផ្លូវការ​ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Xuan Phuc បាននាំចេញទិសដៅ​និងវិធានការណ៍ធំៗ ដើម្បីជំរុញទំ
នាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលខាង
មុខនេះ។

          ពិភាក្សាអំពីវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាបច្ចុប្បន្ន។ ​នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពី​រត្រូវ​បង្កើន
ការបញ្ជាណែនាំចំពោះស្ថាប័នដោះស្រាយការពាក់ព័ន្ធនានា ជំរុញ​សហគ្រាសជួបប្រា
ស្រ័យនិងផ្លាស់ប្តូរ។ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគ ​នាយករដ្ឋមន្ត្រីលោក 
Nguyen Xuan Phuc ស្នើអោយភាគីចិន បង្កើនការវិនិយោគ​នៅវៀតណាម ពិសេស
គឺក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ កែច្នៃម៉ាស៊ីន ឧស្សាហកម្មឧបត្ថម្ភ និងថាម
ពលកកើតឡើងវិញ។

          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ទៅលើគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺដោះ​ស្រាយ
ជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី​សមស្របជាមួយច្បាប់​អន្តរជាតិ ​ដែល​ក្នុង
នោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់​សមុទ្រឆ្នាំ ១៩៨២។

          រីឯ នាយករដ្ឋមន្ត្រីចិន លោក  Lǐ Kèqiáng​ បានអះអាងថា៖ចិនយកចិត្ត​ទុក
ដាក់​ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម រក្សាទិសស្លោក ​អ្នកជិត​ខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វេង ​ជាមួយវៀតណាម
 ខំប្រឹងប្រែងជាមួយវៀតណាមគ្រប់គ្រងការខ្វែងគំនិតនៅ​លើសមុទ្រ រក្សាទំនាក់
ទំនងចិន-វៀតណាម ប្រកបដោយសន្តិភាព​ស្ថិរភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ