នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិងព្រឹទ្ធសភាហ្វីលីពីន
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីនលោក Feliciano Belmonte (VOV) |
Vovworld-នាថ្ងៃទី២២ឧសភាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វីលីពីននិងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកដំបន់អាស៊ីបូព៌ា(WEF) នៅរដ្ឋធានីម៉ានីល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធាន
សភាជាន់ទាបហ្វីលីពីនលោក Feliciano Belmonte និងប្រធានព្រឹទ្ធសភាលោក
Franklin Drilon។ ក្នុងបណ្ដាជំនួបសន្ទនានេះ ភាគីទាំងពីរសុទ្ធតែសម្ដែងការព្រួយ
បារម្មណ៍ដ៏ជ្រាលជ្រៅអំពីអំពើររបស់ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថាវៀតណាមនិង
ហ្វីលីពីនត្រូវបង្កើនកិច្ចសហប្រតិបត្តិការសាមគ្គីភាពរួមជាមួយអាស៊ាននិងអន្តរជាតិ
រិះគន់អំពើររបស់ចិននៅសមុទ្រខាងកើតនិងគាំទ្រគោលជំហរដោះស្រាយជំលោះ
ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២និង DOC៕