នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា (VOV)

        Vovworld-វៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយកម្ពុជានាំ​ទំនាក់​ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ល្អប្រសើរជាក់ស្ដែងប្រសិទ្ធភាពលើ​គ្រប់វិស័យ។ នោះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ក្នុងពេល
ជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន​នារសៀលថ្ងៃទី១៨សីហា
នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីបានស្នើរ​រដ្ឋសភា​កម្ពុជាបន្តការខំប្រឹងប្រែងរួម
របស់ភាគីទាំងពីរក្នុងការបោះបង្គោលខ័ណ្ឌសីមា​ព្រំដែនលើដីគោករវាងប្រទេសទាំងពីរ
លើស្មារតីមិត្តភាពស្មោះត្រង់ត្រូវនឹងច្បាប់របស់ប្រទេសតទាំងពីរនិងទម្លាប់អន្តរជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung មានបំណងថា រដ្ឋសភាកម្ពុជាគាំទ្រការដោះ
ស្រាយតួនាទីកត្តិយុត​សំរាប់​សហគមន៍ជនវៀតណាមដែលកំពុងរស់នៅនៅប្រទេស
នេះនិងការស្វែងរកជីកគាស់ប្រមូលផ្ដុំអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាង៥ពាន់
នាក់ដែលបាន​ពលីជីវិតនៅកម្ពុជាត្រឡប់មកប្រទេសវិញជាងដើម។ ស្ដីពិការដែលនា
ពេល​កន្លងមក មុខសញ្ញាមួយចំនួនចំណុះអង្គការខ្មែរក្រហមមានអំពើរធ្វើបាតុកម្ម​
ប្រឆាំងវៀតណាម ពិសេសគឺកាយវិការដុតទង់ជាតិមាតិវៀតណាម បណ្ដាលការ​ខូចខាតមនោសញ្ចេតនារបស់ប្រជាជនវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Tan
Dung បានស្នើររដ្ឋសភារដ្ឋាភិបាលកម្ពុជាមានវិធានការសមស្រប​ដើម្បី​ទប់ស្កាត់មិន
ឲ្យកើតមានឡើងជាថ្មីម្ដងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ