នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គស្តីពីការទូតសេដ្ឋកិច្ចក្នុងសន្និសីទការទូតលើកទី ៣២
(VOVWORLD) - កិច្ចប្រជុំពេញអង្គបានផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាវាយតម្លៃ និងព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសគឺបំភ្លឺរាល់ការវិវឌ្ឍដែលមានលក្ខណៈរបត់ និងនិន្នាការធំៗនៃសេដ្ឋកិច្ចពិភពលោក និងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គស្តីពីការទូតសេដ្ឋកិច្ចក្នុងសន្និសីទការទូតលើកទី ៣២ (រូបថត៖ VNA) |
ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ នាព្រឹកថ្ងៃទី២១ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គស្ដីពីការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំពេញអង្គបានផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាចំនួន ២ គឺ៖ ទីមួយ វាយតម្លៃ និងព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសគឺបំភ្លឺរាល់ការវិវឌ្ឍដែលមានលក្ខណៈរបត់ និងនិន្នាការធំៗនៃសេដ្ឋកិច្ចពិភពលោក និងតំបន់។ ទីពីរគឺ វាយតម្លៃសត្យានុម័ត និងទូលំទូលាយលើលទ្ធផល និងសមិទ្ធិផលនៃការងារការទូតសេដ្ឋកិច្ច ដែលសម្រេចបានតាំងពីដើមអាណត្តិទី១៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសគឺចាប់តាំងពីពេលចេញផ្សាយសារចរលេខ ១៥ របស់គណៈលេខា និងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការទូតសេដ្ឋកិច្ច ក្នុងនោះបំភ្លឺលទ្ធផល និងដកមេរៀនបទពិសោធន៍ផងដែរ៕