នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អំពាវនាវឲ្យសហគ្រាសហូឡង់ ពង្រីកការវិនិយោគនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១២ ធ្នូ នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ហូឡង់។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អំពាវនាវឲ្យសហគ្រាសហូឡង់ ពង្រីកការវិនិយោគនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ហូឡង់

អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យសហគ្រាស ដៃគូបរទេស ក្នុងនោះមានសហគ្រាស និងដៃគូហូឡង់ ជួយឧបត្ថម្ភវៀតណាម ប្រភពទុនសម្រាប់ការវិនិយោគអភិវឌ្ឍន៍; ជួយឧបត្ថម្ភវៀតណាមផ្ទេរប្រគល់បច្ចេកវិទ្យាទំនើប ផ្ទេរប្រគល់បទពិសោធន៍ វិទ្យាសាស្ត្រគ្រប់គ្រងជឿនលឿន ការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពខ្ពស់ សុក្រិតរបៀបរបបឲ្យសមស្របនឹងលក្ខខ័ណ្ឌវៀតណាម និងសមាហរណកម្មអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសហូឡង់ពង្រីកការវិនិយោគចូលមកវៀតណាម ជាពិសេសគឺវិស័យកសិកម្ម ភស្តុភារ ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ខ្ញុំសង្ឃឹមថាវិនិយោគិនហូឡង់យល់ដឹងអំពីគោលការណ៍របស់បក្ស រដ្ឋ និងរដ្ឋាភិបាល វៀតណាម ហើយតាមនោះ ដកពិសោធន៍ពីគម្រោង ដែលបានអនុវត្តន៍ និងកែសម្រួល បញ្ហាចាំបាច់នានា។ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែក ជាមួយ លោកអ្នកនៅពេលជួបការលំបាក រួមគ្នាដោះស្រាយបញ្ហាជំពាក់ជំពិន ជួយសម្រួល ដល់ បែបទរដ្ឋបាល និងបរិយាកាសវិនិយោគ។ ប្រសិនបើយើងមានសុឆន្ទៈ និងការប្ដេជ្ញាចិត្ត គឺយើងអាចដោះស្រាយបញ្ហាទាំងអស់ដោយផ្អែកលើមូលដ្ឋាន “សុខដុមរមនា ផលប្រយោជន៍ ចែករំលែកហានិភ័យ” រវាងរដ្ឋ វិនិយោគិន និងប្រជាជនផងដែរ”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនរវាងសហគ្រាស ដៃគូវៀតណាម និងហូឡង់។

នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយសម្ព័ន្ធសមាគមធុរកិច្ចហូឡង់នៅវៀតណាម (DBAV) និងសភាពាណិជ្ជកម្មហូឡង់-វៀតណាម (NVCC) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសហូឡង់មកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមយ៉ាងយូរអង្វែងផងដែរ។

Nhập nội dung

ឯកសារដែលបានចុះហត្ថលេខាក្នុងវេទិកាធុរកិច្ចវៀតណាម - ហូឡង់ រួមមាន៖

-កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីទំនាក់ទំនងសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង Hung Nhon Group និង Royal De Heus Group។

- កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ទេរប្រគល់បច្ចេកវិទ្យារវាងវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ព័ន្ធសមាគមន៍សហប្រតិបត្តិការ ធ្វើអាជីវកម្មកសិកម្មហូឡង់-វៀតណាម ដំណាក់កាល ២០២២ - ២០២៧។

- អនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានកសិកម្មវៀតណាម និងសាកលវិទ្យាល័យ Wageningen ព្រះរាជាណាចក្រហូឡង់។

- អនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានកសិកម្មវៀតណាម និងសម្ព័ន្ធក្រុមហ៊ុនអប់រំ Lentiz ។

ប្រតិកម្មទៅវិញ

ផ្សេងៗ