នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម

          (VOV)_នារសៀលថ្ងៃទី១៥ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen
Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខូបអនុស្សាវរីយ៍ ​លើក​ទី៦៥ទិវាប្រពៃណីផ្នែក
ឧស្សាហ​ ពាណិជ្ជកម្មវៀតណាម។ ថ្លែងមតិនៅទី​នេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានស្នើអោយ​ផ្នែក​ឧស្សាហ ពាណិជ្ជកម្មវៀតណាម ត្រូវបន្តកែលំអរបរិយា
កាសធ្វើអាជីវកម្ម លើក​កំពស់សមត្ថភាពប្រកួតប្រជែងជាតិ អនុវត្តល្អគំរោងផែន
ការរៀបចំរចនាសម្ព័ន្ធ​ផ្នែកឧស្សាហ ពាណិជ្ជកម្មឡើងវិញ។ ចំពោះផលិតកម្មឧស្សាហ
កម្ម នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាណែនាំថា៖

          “ យើងត្រូវប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម ឧស្សាហកម្ម តាមជំរៅ បង្កើត​បាននូវផ
លិតផលមានតំលៃខ្ពស់ជាជំហានៗ បង្កើនកម្លាំងប្រកួត​ប្រជែង និងតភ្ជាប់​អង្គភាព
អាជីវកម្មជាមួយគ្នា។ ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ ចំពោះផ្នែកមុខព្រួញមួយចំនួន ពិនិត្យ វាយតំលៃ និងប្តេជ្ញា​លុបចោលរាល់គំរោងការណ៍​វិនិយោគគ្មានប្រសិទ្ធិ
ភាព  យកចិត្តទុកដាក់ចំពោះផលិតកម្មជាមួយកិច្ចការពារ​បរិស្ថាន។”

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយផ្នែកឧស្សាហ ​ពាណិជ្ជ
កម្មត្រូវជំរុញខ្លាំងការអនុវត្តកម្មវិធីធ្វើសកម្មភាពយុទ្ធសាស្ត្រនាំចេញ ​នាំចូលមុខទំនិញ
ដំណាក់កាល ២០១១-២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។​ រួមជាមួយនោះ ផ្នែកឧស្សាហ
 ពាណិជ្ជកម្មត្រូវជំរុញខ្លាំងការងារគ្រប់គ្រងទីផ្សារ ទប់ស្កាត់ការជួញដូរខុសច្បាប់ ការ
លក់បង្ខួចតំលៃ ធានាសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់អ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ