នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក

(VOVWORLD) -នាយប់ថ្ងៃទី២៨ឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ឧសភា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donal Trump 
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក

(VOV)_នាយប់ថ្ងៃទី២៨ឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ឧសភា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donal Trump ។ នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅអាមេរិក របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងតំណែងជាអ្នកប្រមុខរដ្ឋាភិបាល និងក៏ជាជំនួបប្រាស្រ័យដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump ។ ឆ្លើយសំនួររបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម មុនពេលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចេញដំណើរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអោយដឹងថា៖

          “ ក្នុងសារលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donal Trump ជូនចំពោះនាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc នោះបានសង្កត់ធ្ងន់ថា៖មានគោលបំណងជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងចាត់ទុកវៀតណាមជាដៃគូសំខាន់មួយរបស់អាមេរិកក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី-ប៉ាស៊ីហ្វីក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ ទទួលបានការគាំទ្រពីរដ្ឋសភា និងគណបក្សទាំងពីររបស់អាមេរិក។ ក្នុងជំនួបផ្សេងៗរបស់ខ្ញុំនៅអាមេរិកនេះ គេសុទ្ធតែបង្ហាញគោលបំណងថា៖ដំណើរទស្សនកិច្ចនេះនឹងជំរុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។”

          ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc គឺសំដៅបន្តអនុវត្ត គោលមាគា៍កិច្ចការបរទេសឯករាជ្យម្ចាសការ ពហុបែបភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសកម្មធ្វើ សមាហរណកម្មអន្តរជាតិ ពង្រីកលទ្ធផលដែលទទួលបាននិងជំរុញថែមទៀតទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ