នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong ៖ អាស៊ានរួមជាមួយគ្នាដោះស្រាយបញ្ហាក្នុងតំបន់


នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong ៖ អាស៊ានរួមជាមួយគ្នាដោះស្រាយបញ្ហាក្នុងតំបន់ - ảnh 1
នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong ៖ អាស៊ានរួមជាមួយគ្នាដោះស្រាយបញ្ហាក្នុងតំបន់ (Image: VNA)

(VOVworld) –  ក្នុងកាលៈទេសៈ អាស៊ានកំពុងឆ្ពោះទៅសមាហរណកម្មបង្កើត សហគមន៍សេដ្ឋកិច្ចនាចុងឆ្នាំ ២០១៥ នាយករដ្ឋម​ន្ត្រីសឹង្ហបុរី លោក Lee Hsien
Loong ទើបនឹងឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានអាស៊ានស្តីពីបញ្ហា​មួយចំនួនដែលប្រទេសជាសមាជិកក្នុងប្លុកកំពុងប្រឈមមុខ។ ស្តីពីភាពតានតឹង នាពេលថ្មីៗនេះលើសមុទ្រខាងកើត នាយករដ្ឋមន្ត្រី​ Lee Hsien Long បានអះអាង
ថា​៖ បញ្ហានោះជះឥទ្ធិពលផ្ទាល់ដល់ប្រទេសជាសមាជិកអាស៊ាន ចំនួន ៤ ក៏ដូច
ជា ជះឥទ្ធិពលប្រយោលដល់ប្លុកអាស៊ានទាំងមូល។ ដោយសារ នេះគឺជាបញ្ហា
សន្តិសុខនៅតំប​ន់មជ្ឈឹមអាស៊ីអាគ្នេយ៍។ លោក Lee Hsien Loong បានឲ្យដឹង
ថែមទៀតថា៖ គោលជំហររួមរបស់អាស៊ានគឺត្រូវដំណើរការចរចារស្តីពីក្រម
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាកើត (COC) ហើយ នាបច្ចុប្បន្ន អាស៊ាននិងចិនកំពុងអនុវត្តដំណើរការនេះ។ លោក Lee Hsien Loong  ក៏បាន
សម្តែងជំនឿជាក់ថា៖ អាស៊ានឯកភាពទាំងស្រុងអំពីបញ្ហានេះ ព្រមទាំងលើក
ច្បាស់ថា៖ប្រសិនបើបណ្ដាជំលោះមិនអាចដោះស្រាយដោយសន្តិវិធីតាម
ច្បាប់អន្តរជាតិឬសន្និសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២
បានឡើយ នោះគឺអាស៊ានរួមមានសឹង្ហបុរីផងនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។

ផ្តោតទៅលើស្ថានភាពក្នុងតំបន់បន្ទាប់ពីសមាហរណកម្ម ជាពិសេសគឺក្រោយពី ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាចុងឆ្នាំ ២០១៥ មកលោក Lee Hsien
Loong បានវាយតំលៃថា៖ នេះគឺជាការបោះជំហានធំមួយ ប៉ុន្តែ វាមិនម៉ែនជា
ទិសដៅចុងក្រោយរបស់កិច្ចសហប្រតិបត្តិការក្នុងប្លុកឡើយ។ អាស៊ាននៅតែ
មានរបៀបវារៈផ្សេងៗទៀត ហើយការសម្រេចគោលដៅដែលបានដាក់ចេញ
ត្រឹមត្រូវតាមកាលកំណត់នេះនឹងជាសមិទ្ធិដ៏សែសំខាន់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ