នាយករដ្ឋមន្ត្រីសឹង្ហបុរីដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា
|
នាយករដ្ឋមន្ត្រីសឹង្ហបុរីដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា (VNA) |
(VOVworld) – នាថ្ងៃទី ៣ តុលា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសឹង្ហបុរី (PMO) បាន
ឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះលោក Lee Hsien Loong បានចាប់ផ្តើម
ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាចាប់ពីថ្ងៃទី ៣ ដល់ទី ៧ តុលា តាមសេចក្តី
អញ្ជើញរបស់សាមភាគីឥណ្ឌា លោក Narenda Modi។ ក្នុងក្របខ័ណ្ឌដំណើរ
ទស្សនកិច្ច នាយរកដ្ឋមន្ត្រី Lee Hsien Loong នឹងជួបចរចារជាមួយសមភាគី
ឥណ្ឌា លោក Narenda Modi ដើម្បីធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាទៅវិញទៅមកស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ
អចលនវត្ថុ ទេសចរណ៍និងដំណោះស្រាយនគរ ការលើកកំពស់សមត្ថភាពផ្នែក
ទេសចរណ៍និងធនាគារ ជាដើម។ នាយរកដ្ឋមន្ត្រី Lee Hsien Loong នឹងជួប
សន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Pranab Murkherjee
រដ្ឋមន្ត្រីការបរទេស លោក Sushma Swaraj និងសហគមន៍ជនសឹង្ហបុរីនៅឥណ្ឌា
ផងដែរ៕