នាយករដ្ឋមន្ត្រីស៊ូដង់លាលែងពីដំណែង

(VOVWORLD) - នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok កាលពីថ្ងៃទី២ ខែមករា បានប្រកាសលាលែងពីតំណែង បន្ទាប់ពីប្រទេសអាហ្វ្រិកភាគឦសាននេះ កើតមានវិបត្តិនយោបាយ។ 
នាយករដ្ឋមន្ត្រីស៊ូដង់លាលែងពីដំណែង - ảnh 1នាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok (រូបថត៖ THX/TTXVN)

ការសម្រេចចិត្តនេះ ត្រូវបានលោក Abdalla Hamdok ដាក់ចេញ ក្រោយរយៈពេលជិត ២ខែ បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស៊ូដង់ ដែលជាផ្នែកចែងក្នុងកិច្ចព្រមព្រៀងនយោបាយជាមួយយោធានៃប្រទេសនេះ។

សូមគូសបញ្ជាក់ថា ស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ទាប់ពីនាយឧត្តមសេនីយ Abdel Fattah al-Burhan - មេដឹកនាំជាក់ស្តែងរបស់ប្រទេសនេះ ក្រោយពីការផ្តួលរំលំមេដឹកនាំផ្តាច់ការ Omar al-Bashir ឆ្នាំ ២០១៩ - បានធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលអន្តរកាលស៊ីវិល និងការចាប់ខ្លួននាយករដ្ឋមន្ត្រី Abdalla Hamdok កាលពីថ្ងៃទី ២៥ ខែតុលា ២០២១។ បន្ទាប់មក លោក Abdalla Hamdok ត្រូវបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែបាតុកម្មទ្រង់ទ្រាយធំបានបន្តកើតមានឡើង សំដៅប្រឆាំងនឹងនាយឧត្តមសេនីយ៍ Abdel Fattah al Burhan និងទាមទារឱ្យមេដឹកនាំរូបនេះ បំពេញការប្តេជ្ញាចិត្តដឹកនាំប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ