នាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Sunak នឹងជួបពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Joe Biden នៅថ្ងៃស្អែក (៨ មិថុនា) ម៉ោងក្នុងស្រុក។ 
នាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ថ្លែងទៅកាន់សភានៅទីក្រុងឡុងដ៍ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ (រូបថតឯកសារ៖ AFP/TTXVN)

នាថ្ងៃទី ៦ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅសហរដ្ឋអាមេរិក ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Sunak នឹងជួបពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Joe Biden នៅថ្ងៃស្អែក (៨ មិថុនា) ម៉ោងក្នុងស្រុក។ បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Sunak នឹងជួបជាមួយសមាជិកសភាសហរដ្ឋអាមេរិក ក៏ដូចជាមេដឹកនាំធុរកិច្ច។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស នាយករដ្ឋមន្ត្រី Sunak នឹងគាំទ្រការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន ក្នុងបរិបទ ទីផ្សារពិភពលោក និងការផ្គត់ផ្គង់ ប្រឈមនឹងហានិភ័យជាច្រើន។ ក្នុងដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រី Sunak ក៏បានប្រកាសពីការបណ្តាក់ទុនរបស់សហរដ្ឋអាមេរិកដែលកើនឡើងនៅក្នុងចក្រភពអង់គ្លេសដែលមានតម្លៃជាង ១៤ ពាន់លានផោន (១៧ ពាន់លានដុល្លារ)។ លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពយោធាអាមេរិក-អង់គ្លេស គឺជាមជ្ឈមណ្ឌលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ