នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បំពេញទស្សនកិច្ចនៅស៊ីរី ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ

(VOVWORLD) - សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីលោក Assad បានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី "ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើន ក្រៅពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម"។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បំពេញទស្សនកិច្ចនៅស៊ីរី ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ - ảnh 1នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia Al-Sudani (ស្តាំ) និងប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងជំនួបរបស់ពួកគេនៅទីក្រុង Damascus ។ រូបថត៖ AFP/VNA

កាលពីម្សិលមិញ (ថ្ងៃទី ១៦ ខែកក្កដា) នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia Al-Sudani បានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅស៊ីរីក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធានាសន្តិសុខនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអ៊ីរ៉ាក់ទៅកាន់ក្រុង Damascus ចាប់តាំងពីផ្ទុះសង្រ្គាមស៊ីវិលនៅស៊ីរីក្នុងឆ្នាំ២០១១។

បន្ទាប់ពីបានមកដល់ក្រុង Damascus នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad កាលពីម្សិលមិញ។ សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីលោក Assad បានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី "ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើន ក្រៅពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម"។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម លទ្ធភាពបន្តប្រតិបត្តិការនៃបំពង់នាំចេញប្រេងនៅសមុទ្រមេឌីទែរ៉ាណេ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងទប់ស្កាត់ហានិភ័យ IS ជ្រៀតចូលខ្សែព្រំដែនរួមដែលមានប្រវែង ៦០០ គីឡូម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ