នាយករដ្ឋមន្ត្រីអូស្រ្តាលីអញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសនៅក្រុង Canberra

នាយករដ្ឋមន្ត្រីអូស្រ្តាលីអញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសនៅក្រុង Canberra  - ảnh 1
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull បានអញ្ជើញ
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេស
អាស៊ាន-អូស្ត្រាលី ដែលគ្រោងនឹងត្រូវបានរៀបចំឡើងនៅក្រុង Canberra នាឆ្នាំ
២០១៨។សេចក្ដីសេចក្ដីថ្លែងការណ៍មួយដែលបានចុះផ្សាយលើគេហទំព័រផ្ទាល់ខ្លួន
នារាត្រីថ្ងៃទី៧ កញ្ញា លោក Turnbull ឲ្យដឹងថា លោកបានអញ្ជើញថ្នាក់ដឹកនាំ
អាស៊ានទៅកាន់ក្រុង Canberra ដើម្បីពិភាគ្សាអំពីបញ្ហាជាច្រើននៅតំបន់ ក្នុងនោះ
មានការគំរាមកំហែងពីលទ្ធិភេរវកម្មនិងទំនាក់ទំនងពាណិជ្ជកម្មនាអនាគត រវាង
អូស្ត្រាលីនិងអាស៊ាន។លោកបានលើកច្បាស់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី
 នឹងពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក៏ដូចជាធ្វើឲ្យស៊ីជំរៅថែមទៀត នូវទំនាក់
ទំនងដៃគូសេដ្ឋកិច្ចរវាងភាគីទាំងពីរតាមរយៈការតភ្ជាប់យ៉ាងស្អិតរមួត រវាងអង្គ
ភាពអាជីវកម្មអាំស៊ាននិងអូស្ត្រាលី។នាយករដ្ឋមន្រ្តីលោក Turnbull អះអាងថា
 អូស្ត្រាលីមានមោទនភាពជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន ជាដៃគូ សេដ្ឋកិច្ច
សំខាន់មួយ ហើយជាសមាជិកសកម្មមួយចូលរួមក្នុងរចនាសម្ព័ន្ធតំបន់ ដឹកនាំ
ដោយអាស៊ានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ