នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតអាមេរិក


នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតអាមេរិក (VNA)

(VOVworld) – នាថ្ងៃទី ២៥​ ធ្នូ ក្រសួងការបរទេសអ៊ីស្រាអែលបានជូនដំណឹងថា៖
នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Benjamin Netanyahu បានកោះហៅឯក
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល លោក Daniel Shapiro ដើម្បីស្នើឲ្យ ពន្យល់
ច្បាស់នូវការដែលវ៉ាស៊ីនតោនបោះសន្លឹកសក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ធ្នូ
កន្លងទៅស្តីពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលស្នើ
ឲ្យអ៊ីស្រាអែលបញ្ចប់ការកសាងទីប្រជុំជននៅតំបន់ទន្ទ្រានកាន់កាប់របស់ប៉ា
ឡេស្ទីន។ ទង្វើនេះបានដើរផ្ទុយទៅនឹងប្រពៃណីរបស់អាមេរិកគឺការពាររដ្ឋហ្ស៊ីប
 ចំពោះមុខកាយវិការរបស់ អ.ស.ប.។ ជំនួបរវាងនាយករដ្ឋមន្ត្រី Benjamin
Netanyahu និងឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel Shapiro បានប្រព្រឹត្តទៅ
ប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសអ៊ីស្រាអែលបានកោះហៅតំណាងកាទូត
 ១០ នាក់នៃប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចំនួន ១៤ ដែល
បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តពោលខាងលើ។​ ទង្វើនេះត្រូវបាន
ចាត់ទុកជាផ្នែកមួយនៃតំលៃខាងការទូតនិងសេដ្ឋកិច្ចដែលនាយករដ្ឋមន្ត្រី
អ៊ីស្រាងែលបាននាំចេញចំពោះបណ្ដាប្រទេសគាំទ្រសេចក្តីសម្រេចចិត្តជា
ប្រវិត្តិសាស្ត្រនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ