នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្យាសហប្រតិបត្តិការជាមួយអាមេរិកដើម្បីសន្តិភាពនៅមជ្ឈឹមបូព៌ារ


នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្យាសហប្រតិបត្តិការជាមួយអាមេរិកដើម្បីសន្តិភាពនៅមជ្ឈឹមបូព៌ារ - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្យាសហប្រតិបត្តិការជាមួយអាមេរិកដើម្បីសន្តិភាពនៅមជ្ឈឹមបូព៌ារ (VNA)

(VOVworld) – នាថ្ងៃទី ២៧ មិនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានឲ្យដឹងថា៖ លោកបានសន្យាសហការជាមួយប្រធានាធិបតី
អាមេរិក លោក  Donald Trump សំដៅជំរុញការខំប្រឹងប្រែងដើម្បីសន្តិភាព
ជាមួយជនប៉ាឡេស្ទីននិយាយដោយឡែកនិងពិភពលោកអារ៉ាប់និយាយរួម។
ថ្លែងមតិនៅមហាសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មាធិការបញ្ហារួមអ៊ីស្រាអែល
- អាមេរិក (AIPAC) លោក Netanyahu បានប្រកាសថា៖ អ៊ីស្រាអែលជានិច្ចកាល
 លាតដៃដើម្បីសន្តិភាពជាមួយប្រទេសជិតខាងទាំងអស់។ អ៊ីស្រាអែលសន្យា
សហប្រតិបត្តិការជាមួយប្រធានាធិបតីអាមេរិក លោក Trump សំដៅជំរុញ
សន្តិភាពជាមួយជនប៉ាឡេស្ទីននិងប្រទេសជិតខាងទាំងឡាយ។ ប៉ុន្តែ ថ្នាក់
ដឹកនាំ អ៊ីស្រាអែលបានរំលឹកឡើងវិញសំណើថា៖ ប៉ាឡេស្ទីនត្រូវទទួលស្គាល់
អ៊ីស្រាអែលជារដ្ឋជ្វីហ្វ។ ប្រជាពលរដ្ឋអ៊ីស្រាអែលជាច្រើននាក់បានសង្ឃឹមថា៖
ប្រធានាធិបតីអាមេរិកនឹងគាំទ្រការបើកទូលាយបណ្ដាទីប្រជុំជនជី្វហ្វនៅ
តំបន់ ទន្ទ្រានកាន់កាប់ត្រើយខាងលិច។ ប៉ុន្តែ នាខែកុម្ភៈកន្លងទៅ លោក
 Donald Trump បានស្នើឲ្យលោក Benjamin Netanyahu រាំងស្កាត់ការកសាង
ទីប្រជុំជន។ នាបច្ចុប្បន្ន សាធារណៈមតិអាមេរិកនិងមជ្ឈឹមបូព៌ារនៅសង្ស័យ
អំពីលទ្ធភាពចាប់ផ្តើមការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
ឡើងវិញដែលត្រូវបានផ្អាក់នាឆ្នាំ ២០១៤៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ