នាយករដ្ឋមន្ត្រីអ៊ីស្លង់លាលែងពីដំណែងបន្ទាប់ពីរឿងហេតុបែកធ្លាយ សំណុំឯកសារប៉ាណាម៉ា


នាយករដ្ឋមន្ត្រីអ៊ីស្លង់លាលែងពីដំណែងបន្ទាប់ពីរឿងហេតុបែកធ្លាយ សំណុំឯកសារប៉ាណាម៉ា - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្លង់លាលែងពីដំណែងបន្ទាប់ពីរឿងហេតុបែកធ្លាយ សំណុំឯកសារប៉ាណាម៉ា (Image: AFP/TTXVN)

(VOVworld) – នាថ្ងៃទី ៥ មេសា នាយករដ្ឋមន្ត្រីអ៊ីស្លង់ លោក Sigmundur
David Gunnlaugsson បានលាលែងពីដំណែងដោយការសម្ពាធក្រោយពីរឿង
ហេតុបែក ធ្លាយសំណុំឯកសារប៉ាណាម៉ា។ សេចក្តីសម្រេចលាលែងពីដំណែង
របស់លោក Gunnlaugsson ត្រូវបាននាំចេញបន្ទាប់ពីការលេចធ្លាយព័ត៌មានថា៖
 លោកបាន ប្រើប្រាស់ក្រុមហ៊ុនមួយដើម្បីលាក់ចំនួនប្រាក់វិនិយោគខុសច្បាប់
ដែលមានតំលៃ រាប់លានផោនអង់គ្លេស។ ចំពោះមុខរឿងហេតុនេះ គណៈ
បក្សប្រឆាំងនានានៅ អ៊ីស្លង់បានស្នើរឲ្យដំណើរការបោះឆ្នោតមិនទំនុកទុកចិត្ត
ចំពោះនាយករដ្ឋមន្ត្រី។ មុននោះ នាថ្ងៃដដែល លោក Gunnlaugsson បានស្នើរ
ឲ្យរំសាយរដ្ឋសភាដើម្បី រៀបចំការបោះឆ្នោតមុនកាលកំណត់ ប៉ុន្តែ សំណូមពរ
នេះត្រូវបានប្រធានាធិបតី Olafur Ragnar Grimsson បដិសេធ៕ 


នាថ្ងៃទី ៥ មេសា នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋឆែក លោក Bohuslav Sobotka
បានស្នើរឲ្យបណ្ដាស្ថាប័នគយប្រទេសនេះធ្វើការស៊ើបអង្កេត​ចំពោះប្រជាពល
រដ្ឋឆែកចំនួន ៣០០ នាក់ដែលស្ថិតនៅ «សំណុំឯកសារ ប៉ាណាម៉ា» ដែលទើប
នឹងត្រូវបានបែកធ្លាយ។ លោក Sobotka បានសង្កត់ធ្ងន់ថា៖ ក្នុងករណី ប្រជា
ពលរដ្ឋទាំងពោលខាងលើរត់ពន្ធជាការពិត នោះគឺគេត្រូវទទួលខុសត្រូវចំពោះ
ច្បាប់។ ប៉ុន្តែ រដ្ឋមន្ត្រីហិរញ្ញវត្ថុឆែក លោក Andrej Babis បានសង្ស័យភាពត្រឹម
ត្រូវនៃ «សំណុំឯកសារប៉ាណាម៉ា» ហើយមានគោលបំណង ថា៖ រាល់ព័ត៌មាន
ដែលសារព័ត៌មានចេញផ្សាយត្រូវបានធ្វើការស៊ើបអង្កេតប្រកប ដោយប្រុង
ប្រយ័តន្ន។

        ក្នុងពេលនោះ នាថ្ងៃដដែលនាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron
បានបេដិសេធការដែលលោកមានភាគហ៊ុនឬផលប្រយោជន៍ក្នុងគណនីនៅ
ធានាគារបរទេស។ ចំពោះមុខព័ត៌មានស្តីពីបុគ្គលនិងអង្គការចំនួន ៣៥០ របស់
កាណាដាមានឈ្មោះក្នុងសំណុំឯកសារប៉ាណាម៉ា អ្នកប្រមុខខុទ្ទកាល័យ
អគ្គនាយកដ្ឋានរដ្ឋាករកាណាដា លោកស្រី Diane Lebouthillier បានស្នើរឲ្យរាល់
 បុគ្គលិកពន្ធទាំងឡាយត្រូវប្រមូលផ្តុំគ្រប់ឯកសារទាក់ទិនដើម្បីត្រួតពិនិត្យករណី
 បង់ពន្ធនិមួយៗ។

        នៅអ៊ីស្រាអែលមជ្ឈដ្ឋានមន្ត្រីរដ្ឋាករប្រទេសនេះនឹងធ្វើការស៊ើបអង្កេត
ព័ត៌មានទាក់ទិនដល់ក្រុមហ៊ុនចំនួន ៦០០ និងធនាគារធំចំនួន ២ របស់អ៊ីស្រា
អែលដែល មានឈ្មោះក្នុងសំណុំឯក្សារប៉ាណាម៉ា។

        ទាក់ទិនដល់រឿងហេតុននេះដែរ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុនិងស្ថាប័ន
 គ្រប់គ្រងរូបីយប័ណ្ណសឹង្ហបុរី  (MAS) បានឲ្យដឹងថា៖ គេនឹងដំណើរការត្រួតពិនិត្យ
ចាំបាច់។ ក្នុងករណីរកឃើញភ័ស្តុតាងណាមួយស្តីពីការរត់ពន្ធនៃបុគ្គលឬអង្គការ
ណាមួយ​ រដ្ឋាភិបាលសឹង្ហបុរីនឹងដោះស្រាយប្រកបដោយផ្តូចផ្តាចនិងតឹងរឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ