នាយករដ្ឋមន្រ្តីថៃប្រកាសថា លោកមិនលាលែងពីតំណែងដោយមិនអើពើដល់លទ្ធផលនៃការបោះប្រជាមតិ

នាយករដ្ឋមន្រ្តីថៃប្រកាសថា លោកមិនលាលែងពីតំណែងដោយមិនអើពើដល់លទ្ធផលនៃការបោះប្រជាមតិ - ảnh 1
នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha (រូបថត៖Xinhua/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha ប្រកាសថា លោកមិន
លាលែងពីតំណែងទេ ប្រសិនបើប្រជាជនប្រទេសនេះច្រានចោលសេចក្ដីព្រាងរដ្ឋ
ធម្មនុញ្ញក្នុងការបោះប្រជាមតិនាខែសិហាខាងមុខ។ថ្លែងមតិជាមួយអ្នកយកព័ត៌មាន
នាថ្ងៃទី២៧ មិថុនា លោក Prayuth បានឲ្យដឹងថែមទៀតថា រដ្ឋ អំណាចថៃនឹងដំណើរ
ការកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចមុន ការបោះឆ្នោត សកលដែលគ្រោងនឹង
ប្រព្រឹត្តទៅនាឆ្នាំ២០១៧។សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រកាសដោយ
គណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថៃកាលពីថ្ងៃទី ២៩ មិនាកន្លងទៅត្រូវបាន
សង្ឃឹមថា គឺជាដំណោះស្រាយសំរាប់វិបត្តិនយោបាយ ដែលបានអូសបន្លាយក្នុង
អំឡុង១ទសវត្សនៅថៃ។ប្រសិនបើឯកសារពោលខាងលើត្រូវបានអនុម័តក្នុងការ
បោះប្រជាមតិ គឺការបោះឆ្នោតសកលនឹងបានរៀបចំ ឡើងនាខែកក្កដាឆ្នាំ២០១៧
តាមការសន្យារបស់នាយករដ្ឋមន្រ្តីលោក Prayuth៕

ប្រតិកម្មទៅវិញ

ផ្សេងៗ