នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសសន្យាឆ្ពោះទៅថវិការមានតុល្យភាព

នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសសន្យាឆ្ពោះទៅថវិការមានតុល្យភាព - ảnh 1
ឧបនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសលោកស្រី Theresa May (រូបថត៖Xinhua/TTXVN)

(VOVworld) - ក្នុងឋានៈថ្មីជានាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May
បានសន្យាថា នឹងកសាងប្រទេសឆ្ពោះទៅថវិការមានតុល្យភាព ហើយអះអាងថា
នឹងមានកំហិតដ៏តឹងរឹងចំពោះកញ្ចប់ជំរុញសេដ្ឋកិច្ចណាក៏ដោយដែលរាជរដ្ឋាភិបាល
អាចប្រើប្រាស់នៅអនាគត សំដៅជំនះពុះពារលើផលវិបាកនៃការដែលប្រទេសនេះ
ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។មុននោះ អ្នកជំនាញការមួយ
ចំនួន បានចាត់ទុកថា រាជរដ្ឋាភិបាលអង់គ្លេសក្រោមការ ដឹកនាំរបស់លោកស្រី
Theresa May នឹងប្រើប្រាស់គ្រប់វិធានការដើម្បីទប់ស្កាត់ ការធ្លាក់ចុះនៃខឿនសេដ្ឋ
កិច្ចក្រោយពី Brexit។ប៉ុន្តែ ការសន្យារបស់លោកស្រី May ក៏បានសរឲ្យឃើញថា
គោលនយោបាយសេដ្ឋកិច្ចរបស់អង់គ្លេសនាពេល ខាងមុខនឹងមិនមានការកែប្រែ
ជាច្រើនដ៏ទូលំទូលាយនិងសារវ័ន្តទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ