នាយករដ្ឋមន្រ្តីថៃអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថៃលោក Prayut Chan Ocha |
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា ក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីជូន
ដំណឹងឲ្យដឹងថា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រី្តវៀតណាមលោក Nguyen
Tan Dung នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថៃលោក Prayut Chan Ocha នឹងអញ្ជើញមក
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៧ដល់ទី២៨វិច្ឆិកាខាងមុខ។ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២លើវិស័យ
ជាច្រើន ជាពិសេសគឺនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕