នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - ក្នុងជំនួបពិភាក្សានានា រវាងនាយករដ្ឋមន្ត្រីលោក Petr Fiala និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ភាគីទាំងពីរបានអះអាងថា ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ 
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្ត្រីឆែក Petr Fiala បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា។ ប្រភព៖ VNA

កាលពីយប់ថ្ងៃទី ២២ មេសា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក លោក Petr Fiala បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ពីថ្ងៃទី ២០-២២ ខែមេសា។

ក្នុងជំនួបពិភាក្សានានា រវាងនាយករដ្ឋមន្ត្រីលោក Petr Fiala និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ភាគីទាំងពីរបានអះអាងថា ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជំរុញសហគ្រាសឆែកមកបណ្តាក់ទុននៅវៀតណាម ជំរុញប្រពៃណីនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ជំរុញទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ជាមួយប្រជាជនតាមរយៈការបើកជើងហោះហើរត្រង់ដំបូងរវាងប្រទេសទាំងពីរ និងបើកមជ្ឈមណ្ឌលវប្បធម៌ឆែកនៅវៀតណាម។ ទីក្រុងហាណូយ និងទីក្រុង Praha បានកំណត់គោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១-២ ឆ្នាំខាងមុខ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងវៀតណាម និងសាធារណរដ្ឋឆែក បានកើនឡើងដល់ជាង ៨២៨ លានដុល្លារអាមេរិក កើនឡើង ១២,៦៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

លើបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកាសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកអឺរ៉ុប (ASEM) ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងក្នុងពិភពលោក។ ស្ដីពីបញ្ហាសន្តិសុខ ក្នុងនោះមានសមុទ្រខាងកើត ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ