នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយនិស្សិត សកលវិទ្យាល័យ Waikato

(VOVWORLD) - លោក Nguyen Xuan Phuc បានឲ្យដឹងថា ការ អភិវឌ្ឍប្រភពធនធានមនុស្សគុណភាពខ្ពស់ ជាការបោះជំហានមួយក្នុងចំណោម ការបោះជំហានលោតផ្លោះទាំង៣ ដើម្បីវៀតណាមក្លាយទៅជាប្រទេសឧស្សាហ កម្មទំនើបនាអនាគត។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយនិស្សិត សកលវិទ្យាល័យ Waikato - ảnh 1 សកលវិទ្យាល័យ Waikato (រូបថត៖ Asian Correspondent)


បន្តដំណើរទស្សនកិច្ចនៅនូវែលហ្សេឡង់ នាព្រឹកថ្ងៃទី១៤ មីនា នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅទស្សនាសកលវិទ្យាល័យ Waikato ជាសកលវិទ្យាល័យមួយដែលមានគុណភាពជួរមុខលើពិភពលោក នាបច្ចុប្បន្ន។

        នាឱកាសនេះ លោកនាយករដ្ឋមន្រ្តី បានឧទ្ទេសនាមជាមួយបណ្ដានិស្សិតអំពី ការអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់វៀតណាម ដោយការធ្វើសមាហរណកម្មយ៉ាង ទូលំទូលាយទៅក្នុងសេដ្ឋកិច្ចសកល។ លោក Nguyen Xuan Phuc បានឲ្យដឹងថា ការ អភិវឌ្ឍប្រភពធនធានមនុស្សគុណភាពខ្ពស់ ជាការបោះជំហានមួយក្នុងចំណោម ការបោះជំហានលោតផ្លោះទាំង៣ ដើម្បីវៀតណាមក្លាយទៅជាប្រទេសឧស្សាហ កម្មទំនើបនាអនាគត។

        “យើងខ្ញុំបានជំរុញខ្លាំងពីកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ ដើម្បីមាន ឱកាសជួបប្រាស្រ័យ រៀនសូត្ររូបសណ្ឋានបណ្ដុះបណ្ដាលជឿនលឿនដូចនៅ សកលវិទ្យាល័យ Waikato។ ស្ថានភាពជាក់ស្ដែងសរឲ្យឃើញថា កិច្ចសហប្រតិ បតិ្តការបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សា រវាងសកល វិទ្យាល័យ Waikato ជាមួយមហាវិទ្យាល័យច្បាប់ហាណូយ មហាវិទ្យាល័យជាតិ ទីក្រុងហូជីមិញ កំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព”។

        ឆ្លើយសំណួររបស់និស្សិតស្ដីពីយថាទស្សន៍សេដ្ឋកិច្ចរវាងវៀតណាមនិង នូវែលហ្សេឡង់ ក្រោយពីកិច្ចព្រមព្រៀង CPTPP ទើបនឹងបានចុះហត្ថលេខា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា៖

        “កិច្ចព្រមព្រៀង CPTPP ជាកិច្ចព្រមព្រៀងជំនាន់ថ្មីជាមួយបទដ្ឋានជាច្រើន។ វៀតណាមនិងនូវែលហ្សេឡង់ជាសមាជិកសំខាន់ៗ។ ក្រោយពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាន នឹងបើកអនាគតល្អចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរវៀតណាម-នូវែលហ្សេឡង់។ ប្រទេសសមាជិក CPTPP ស្រូបយក១៣% នៃ GDP សកលលោក ដោយចំនួនប្រជាជនជាង៥០០លាននាក់ ពិតណាស់ថា នឹងបង្កភាពងាយស្រួល សំរាប់ការអភិវឌ្ឍនៃប្រទេសទាំង១១ ពិសេសគឺប្រទេសនានាដែលមានទំនាក់ ទំនងប្រពៃណីដ៏ល្អប្រសើរដូចវៀតណាមនិងនូវែលហ្សេឡង់”។

        ថ្ងៃត្រង់ថ្ងៃទី១៤ មីនា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាក ចេញពីទីក្រុង Auckland បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជា ផ្លូវការនៅប្រទេសនូវែលហ្សេឡង់។ បន្ទាប់ពីចាកចេញពីនូវែលហ្សេឡង់ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្រ្តីលោក Malcolm Turnbull៕

ប្រតិកម្មទៅវិញ

ផ្សេងៗ