នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសហគមន៍ជន វៀតណាមនៅនូវែលហ្សេឡង់

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ នារសៀល ថ្ងៃទី១២ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវបានអញ្ជើញទៅទស្សនាសកលវិទ្យាល័យបច្ចេកវិទ្យា Auckland (AUT)។ 

  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ នារសៀល ថ្ងៃទី១២ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវបានអញ្ជើញទៅទស្សនាសកល វិទ្យាល័យបច្ចេកវិទ្យា Auckland (AUT)។ សកលវិទ្យាល័យនេះចាប់ផ្ដើមបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាលនៅវៀតណាមចាប់ពីឆ្នាំ១៩៩៣ ហើយមានគោលបំណងចង់ជំរុញកិច្ច សហប្រតិបតិ្តការអប់រំជាមួយវៀតណាមដែរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសហគមន៍ជន វៀតណាមនៅនូវែលហ្សេឡង់ - ảnh 1 លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់

        នៅសាលានេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសំណេះ សំណាលជាមួយនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅទីនេះ និង តំណាងសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់។ ស្ដីពីទំនាក់ទំនងរវាង ប្រទេសទាំងពីរ លោក Nguyen Xuan Phuc អះអាងថា ទំនាក់ទំនងនេះកំពុង អភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរ។

        “ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-នូវែលហ្សេឡង់គឺជិត១ពាន់លានដុល្លា អាមេរិក។ យើងបានសហប្រតិបតិ្តការប្រកបដោយជោគជ័យក្នុងវិស័យកសិកម្ម ថាមពលកកើតឡើងវិញ និងវិស័យផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែប្រទេសទាំងពីរ នៅតែមានសក្ដានុពលដ៏ធំធេងណាស់។ ពិសេសគឺក្រោយពីវៀតណាមនិង នូវែលហ្សេឡង់ជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP ដែលទើបនឹងបានចុះហត្ថ លេខានៅឈីលី”។  

       លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់សហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់ដែលជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ។ ចំពោះ និស្សិតវៀតណាមនៅនូវែលហ្សេឡង់ លោក Nguyen Xuan Phuc មានគោល បំណងថា ប្អូនៗបន្តខំប្រឹងប្រែងហាត់ពត់លត់ដំ ដើម្បីកសាងអនាគតឲ្យបានល្អ សំរាប់ខ្លួនឯង ក៏ដូចជារួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ