នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម

(VOVWORLD) -  នាថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំពេញអង្គលើកទី ៦ នៃអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម ដើម្បីត្រៀមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ចសង្គម - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ (រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល អង្គប្រជុំបានផ្តល់នូវគំនិតមោះមុត ចំពោះការអភិវឌ្ឍរបស់ប្រទេស និងបង្ហាញពីការស្រុះចិត្តគំនិតចំពោះមតិ ស្តីពីបញ្ហាជាច្រើនដែលត្រូវដកបទពិសោធន៍ ក្នុងបរិបទ នៃការរីករាលដាលជំងឺរាត ត្បាតកូវីដ ១៩។

“ក្នុងអំឡុងពេលពោរពេញទៅដោយ ក្តីលំបាកប៉ុន្តែយើងនៅតែព្យាយាម យកឈ្នះ។ តាមនោះ តម្លៃប្រទេសជាតិ តម្លៃប្រជាជាតិនៅក្នុងគ្រាលំបាកនោះ ត្រូវបានលើកកម្ពស់ផងដែរ។ យោងតាមការស្ទង់មតិសាធារណៈរបស់គណៈកម្មាធិការឃោសនាអប់រំមជ្ឈិមដែលទើបនឹងប្រកាសគឺប្រជាជនចំនួន ៩៧% ដែលបានស្ទង់មតិសុទ្ធតែជឿជាក់លើវិធានការរបស់បក្សនិងរដ្ឋ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ប្រការនេះ បានបង្ហាញពីការស្រឡាញ់ប្រទេសជាតិ ឆន្ទៈរបស់បក្ស មនោសញ្ជេតនារបស់ប្រជាជន។ ហើយនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ជំនះរាល់ការលំបាកនិងជំរុញប្រទេសយើងឆ្ពោះទៅមុខនាពេលអនាគត”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។

ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើថា ចាំបាច់ត្រូវពិនិត្យឡើងវិញ កែសម្រូលនិងមានវិធានការ ដើម្បីត្រៀមរៀបចំរបាយការណ៍ជូនការិយាល័យនយោបាយនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ