នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអាជីវករអន្ដរជាតិ

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអាជីវករអន្ដរជាតិ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនា
ជាមួយអាជីវករអន្ដរជាតិ  (Thống Nhất-TTXVN)

(VOV)_នាល្ងាច ថ្ងៃទី ៣០ មិនា នៅរដ្ឋធានីហាណូយ អាជីវករចំនួនជាង ៤០ នាក់
 ដែលក្នុងនោះមានមហាសេដ្ឋីជាច្រើនមកពីបណ្ដាប្រទេសនិងតំបន់លើពិភពលោក
 បាន​អញ្ជើញចូលរួមព្រឹត្តិការណ៍ “សោភ័ណភាពវៀតណាមឆ្នាំ ២០១៧”  ។ នាយករដ្ឋមន្រ្តី
លោក Nguyen Xuan Phuc បានចូលរួម ​ព្រឹត្តិការណ៍​ពិសេសនេះសំដៅអបអរសារទនិងជួបសំណេះសំណាលជាមួយភ្ញៀវអន្តរជាតិ។តាមរយៈការធ្វើសកម្មភាពអាជីកម្មលើទូទាំងពីភព
លោករបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីកម្មពោលខាងលើនេះ​បានដើរតួនាទី
យ៉ាងសំខាន់​ចំពោះការ​អភិវឌ្ឍន៍សហគមន៍។នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen
Xuan Phuc មានគោលបំណងថា បណ្ដាភ្ញៀវនឹងមានពេលវេលាសម្បាយរីករាយ​នៅវៀត​
ណាម​។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិបាលវៀតណាម​បានអញ្ជើញ​អាជីវករមកវៀតណាម
ដើម្បីចូលរួមព្រឹត្តិការណ៍ APEC នាចុងឆ្នាំនេះ ហើយបានអញ្ជើញភ្ញៀវអន្តរជាតិមកទស្សនា
វៀតណាមច្រើនថែមទៀតដើម្បីមានឱកាសទស្សនាភាពស្រស់ស្អាតនៃខឿនវប្បធម៌វៀត
ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ