នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រំពឹងទុកថា Long An នឹងមានជំហានលោតផ្លោះសម្រាប់ជំរុញការអភិវឌ្ឍ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២១ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារនៅភាគខាងត្បូង នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក សម្ពោធមណ្ឌលឧស្សាហកម្មកំពុងផែ Phuong Dong ស្ថិតនៅឃុំ Phuoc Dong ស្រុក Can Duoc ខេត្ត Long An ដោយ ក្រុមហ៊ុន IMG Phuoc Dong  ជាម្ចាស់វិនិយោគ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រំពឹងទុកថា Long An នឹងមានជំហានលោតផ្លោះសម្រាប់ជំរុញការអភិវឌ្ឍ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ vov.vn)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការដែលថ្នាក់ដឹកនាំខេត្ត Long An មានភាពស្វាហាប់និងច្នៃប្រឌិតក្នុងការធ្វើសង្គមបូនិយកម្ម លើការវិនិ យោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ យ៉ាងណាមិញ ការកសាងមណ្ឌលឧស្សាហកម្ម និងចង្កោមឧស្សាហកម្មនៅក្នុងតំបន់គឺជាជំហានលោតផ្លោះរបស់ Long An សម្រាប់ទាក់ទាញលំហូរមូលធនវិនិយោគ។ ជាមួយនឹងព្រឹត្តិការណ៍បើកសម្ពោធមណ្ឌលឿស្សាហកម្មកំពង់ផែ Phuong Dong និងការប្រគល់វិញ្ញាបនប័ត្រវិនិយោគជាច្រើននោះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថានេះ នឹងលើកទឹកចិត្តបន្ថែមទៀតសម្រាប់កំណើននិងការអភិវឌ្ឍន៍របស់ខេត្ត Long An ផងដែរ។

មុននោះ នាព្រឹកថ្ងៃទី ២១ ខែមីនា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញ ធ្វើទស្សនកិច្ចនៅមណ្ឌលឧស្សាហកម្ម មណ្ឌលសេវាកម្មឧស្សាហកម្ម Long An និងគម្រោងរោងចក្រ LNG Long An I&II ដែលមានទីតាំងស្ថិតនៅឃុំ Phuoc Vinh Dong ស្រុក Can Gio ព្រមទាំងពិនិត្យកំពង់ផែអន្តរជាតិ Long An ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ