នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី៥ មិថុនា នៅរដ្ឋធានីតូក្យូ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភា ជាន់ទាបជប៉ុនលោក Oshima Tadamori។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ស្ដាំ) និងប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី៥ មិថុនា នៅរដ្ឋធានីតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការជំរុញ ទំនាក់ទំនងសហប្រតិបត្តិដ៏ស្មោះសរ ជាក់ស្ដែងនិងលើគ្រប់វិស័យជាមួយជប៉ុន ហើយចាត់ទុកនេះជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស។នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ស្នើឲ្យសភាជាន់ទាបជប៉ុន បន្តជំរុញការ ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងរដ្ឋសភានៃប្រទេសទាំងពីរ គាំទ្ររដ្ឋា ភិបាលជប៉ុនបន្តផ្ដល់ជំនួយឧបត្ថម្ភ ODA សំរាប់វៀតណាម ព្រមទាំងគាំទ្រគោល ជំហររបស់អាស៊ាននិងវៀតណាមស្ដីពីបញ្ហាសមុទ្រខាងកើតផងដែរ។

        រីឯខ្លួនវិញ ប្រធានសភាជាន់ទាបលោក Oshima Tadamori បានអះអាងលើ ការគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានគោលបំណងជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ