នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពី COVID-19
(VOVWORLD) - កិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺ COVID-19 បានប្រារព្ធនាព្រឹកថ្ងៃទី ៩ ខែមិថុនា នៅទីស្នាក់រដ្ឋាភិបាល ក្រោមអធិបតីរបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមមានការគ្រប់គ្រងជំងឺយ៉ាងល្អ ប៉ុន្តែចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងមិនមានអត្តនោម័តទាល់តែសោះ នៅ ពេលដែលអ្នកឆ្លង COVID-19 មានចំនួនច្រើន។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្វីដែលសំខាន់នៅពេលនេះគឺជួយគាំទ្រផលិតកម្មនិងអាជីវកម្មក្នុងស្រុក រួមទាំងគិតគូពីការអនុញ្ញាតឱ្យអ្នកជំនាញបរទេស វិនិយោគិននិងកម្មករជំនាញ ចូលមកវៀតណាមដោយមានការគ្រប់គ្រងនិងចាត់វិធានការវេជ្ជសាស្រ្តសមស្រប។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា ចាំបាច់ត្រូវបន្តជំរុញសកម្មភាពនាំចូលនិងនាំចេញពាណិជ្ជកម្មនិងការធ្វើពិពិធកម្មទីផ្សារ។ ចំពោះបញ្ហាដែលមានជនជាតិវៀតណាមនៅបរទេសជាច្រើនមានបំណងវិលត្រឡប់មកមាតុប្រទេសវិញ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងការបរទេសនិងក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញសំណើរជាវិធានការសមហេតុផល រួមទាំងជើងហោះហើរនិងការធ្វើចត្តា ឡីស័កជាដើម៕