នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចការងារ នៅមន្ទីរពេទ្យ Cho Ray

(VOVWORLD) - ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើលើពិភពលោកមានបច្ចេកទេសទំនើបណាមួយ ឬថ្នាំឱសថប្រភេទថ្មីណាមួយនោះ គឺមជ្ឈដ្ឋានវេជ្ជបណ្ឌិត គ្រូពេទ្យវៀតណាម សុទ្ធតែអនុវត្តន៍បានបច្ចេកទេសនោះក្នុងរយៈពេលខ្លីៗដែរ ក្នុងនោះមន្ទីរពេទ្យ Cho Ray ជាមន្ទីរពេទ្យមួយដែលនាំមុខគេក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចការងារ នៅមន្ទីរពេទ្យ Cho Ray - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Cho Ray


ក្នុងឱកាសរំលឹកខួបលើកទី៦៣ ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ កុម្ភៈ) នាថ្ងៃទី២៤ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើលើពិភពលោកមានបច្ចេកទេសទំនើបណាមួយ ឬថ្នាំឱសថប្រភេទថ្មីណាមួយនោះ គឺមជ្ឈដ្ឋានវេជ្ជបណ្ឌិត គ្រូពេទ្យវៀតណាម សុទ្ធតែអនុវត្តន៍បានបច្ចេកទេសនោះក្នុងរយៈពេលខ្លីៗដែរ ក្នុងនោះមន្ទីរពេទ្យ Cho Ray ជាមន្ទីរពេទ្យមួយដែលនាំមុខគេក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី។

        លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យផ្នែកសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា ចាំបាច់ត្រូវអនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយបង្កើនការងារការពារ ថែទាំនិងលើកកំពស់សុខភាពសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ