នាយករដ្ឋមន្រ្តីវៀតណាម៖ ត្រូវធានាផលិតកម្មអាជីវកម្មរបស់បណ្តាអង្គភាពអាជីវកម្ម

នាយករដ្ឋមន្រ្តីវៀតណាម៖ ត្រូវធានាផលិតកម្មអាជីវកម្មរបស់បណ្តាអង្គភាពអាជីវកម្ម - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung


(VOVworld)-ក្នុងសារទូរលេខផ្ញើរជូនក្រសួងនគបាល គ្រប់ក្រសួង ស្ថាប័នមជ្ឈឹម
ថ្នាក់ដឹកនាំខេត្ត ទីក្រុងក្រោមឪវាទរបស់មជ្ឈឹម​ ដែលស្តីអំពីការធានាសន្តិសុខ
សណ្តាប់ធ្នាប់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានលើកច្បាស់
ថា នាប៉ុន្មានថ្ងៃកន្លងមក ប្រជាជនវៀតណាមបានសម្តែងនូវទឹកចិត្តស្នេហជាតិ ដោយការប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou 981ដោយខុស ច្បាប់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាវបាតសមុទ្ររបស់វៀតណាម ជា សកម្មភាពស្របច្បាប់។ ប៉ុន្តែ នៅតំបន់មួយចំនួន មានជនខ្លះៗដែលមាន អំពើបំផ្លាញមូលដ្ឋានផលិតកម្ម ក្នុងនោះមានទាំងមូលដ្ឋានផលិតកម្មរបស់ម្ចាស់
ជាជនបរទេស ហើយប្រឆាំងនឹងសមិត្ថកិច្ច បង្កអុកឡុក ដែលជះឥទ្ធិពលដល់
បរិយាកាសវិនិយោគ និងគោលនយោបាយកិច្ចការបរទេសដ៏ត្រឹមត្រូវរបស់
បក្សនិងរដ្ឋវៀតណាម។ លោក Nguyen Tan Dung បានសំណូមពរ ក្រសួង ផ្នែក ទាក់ទិននានដោះស្រាយដោយតឹងរឹងចំពោះរាល់សកម្មភាពញុះញូង រំលោភ
ច្បាប់ ព្រម ទាំងធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យមនុស្ស ជាពិសេស
គឺបណ្តា អង្គភាពអាជីវកម្មរបស់វិនិយោគិនបរទេស។ លោក Nguyen Tan Dung
បាន សំណូមពរឲ្យជូនដំណឹងទៅបណ្តាស្ថានប័នកាទូត វិនិយោគិនបរទេសអំពី
គោល នយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺជានិច្ចកាលធ្វើ
អស់ពី កម្លាំងកាយចិត្តដើម្បីបង្កលក្ខណៈងាយស្រួលនិងធានាសុវត្ថិភាពចំពោះ
មនុស្ស អង្គភាពអាជីវកម្មនិងស្ថាប័នបរទេសប្រចាំនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ