នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អ្នកវិទ្យាសាស្ត្រនិងបញ្ញវន្ត

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់សាស្ត្រាចារ្យ Vu Khieu, Hoang Tuy និង Nguyen Van Hieu ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អ្នកវិទ្យាសាស្ត្រនិងបញ្ញវន្ត - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិដល់សាស្ត្រាចារ្យ  Hoang Tuy (រូបថតៈ VOV) 

អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់សាស្រ្តាចារ្យ  Vu Khieu លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជូនពរឲ្យសាស្យ្រាចារ្យមានសុខភាពល្អ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកដ៏សំខាន់របស់លោកសាស្រ្តាចារ្យ Vu Khieu ក្នុងការបង្កើតគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ផ្នែកសង្គមវិទ្យាវៀត ណាម។ លោកសាស្រ្តាចារ្យ Vu Khieu មានអាយុ ១០៣ ឆ្នាំ ហើយលោកធ្លាប់និពន្ធរាប់ រយស្នាដៃវិទ្យាសាស្រ្ត សំណង់វិទ្យាសាស្ត្រ អំពីលទ្ធិម៉ាក្ស- លេនីន; សតិអារម្មណ៍លោកប្រធានហូជីមិញ និងវិស័យជាច្រើនទៀត ដូចជាទស្សនវិជ្ជា ក្រមសីលធម៌និងវប្បធម៌ជាដើម។

លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដល់លោកសាស្ត្រាចារ្យ Nguyen Van Hieu ដែលលោកបានរួមចំណែកជាច្រើនក្នុងការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍នៃវិស័យវិទ្យាសាស្ត្របដិវត្តវៀតណាម។ លោកសាស្រ្តាចារ្យ Nguyen Van Hieu  ក៏បានចែករំលែកជាមួយនាយករដ្ឋមន្ត្រីថា ទោះបីលោកមានអាយុច្រើនក៏ដោយ ប៉ុន្តែលោកនៅតែសិក្សាស្រាវជ្រាវនិងបំពេញនូវគម្រោងការមួយដែលទាក់ទងនឹងការជន់លិច ដែលមានកម្រាស់ប្រហែល ១ ពាន់ទំព័រ។

អញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ Hoang Tuy លោក Nguyen Xuan Phuc  បានទទួលយករាល់ការរួមចំណែកដ៏សំខាន់របស់លោកសាស្ត្រា ចារ្យសម្រាប់វិស័យគណិតវិទ្យាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ