នាយករដ្ឋមន្រ្តីវៀតណាមជួបប្រាស្រ័យជាមួយអភិបាលទីក្រុង Busan

(VOVworld) - ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូងនិង
ចូលរួមសន្និសីទកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបង្កើតទំនាក់ទំនង
ការទូតអាស៊ាន-កូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១១ ធ្នូ នៅទីក្រុង Busan នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung បានជួបប្រាស្រ័យជាមួយអភិបាលទីក្រុងនេះ
លោក Suh Byung-soo។

នាយករដ្ឋមន្រ្តីវៀតណាមជួបប្រាស្រ័យជាមួយអភិបាលទីក្រុង Busan - ảnh 1
នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung ជួបប្រាស្រ័យជាមួយអភិបាល
ទីក្រុង Busanលោក Suh Byung-soo (រូបថត៖VGP)


អភិបាល Suh Byung-soo បានអបអរសាទរចំពោះការដែលវៀតណាមនិងកូរ៉េខាង
ត្បូងទើបនឹងសម្រេចការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងចាត់ទុកថា
នេះជារបត់សំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២។
លោក Suh Byung-soo បានស្នើរឲ្យវៀតណាមអនុញ្ញាតឲ្យធនាគារ Busan បើក
សាខានៅវៀតណាម ព្រមទាំងសន្យាថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន
ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមរស់នៅនិងធ្វើការ
នៅទីនេះ។
នាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរឲ្យអភិបាលជំរុញទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំង២ ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការជា
មួយវៀតណាមក្នុងវិស័យអប់រំបណ្ដុះបណ្ដាលនិងសុខាភិបាល។
ក៏នាព្រឹកថ្ងៃនេះដែរ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបជាមួយថ្នាក់
ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួននៅកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ