នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសនៃសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសនៃសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនានេះ (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី២៣ កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក
Tsutomu Takebe ទីប្រឹក្សាពិសេសនៃសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀត
ណាមដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ​លោក Nguyen Tan
Dung បានអះអាងថា វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រជាមួយជប៉ុន
 ព្រមទាំងជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងបន្តអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា ហើយនាំ
មកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព
 ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅតំបន់និង លើពិភពលោក។ស្ដីអំពី
គំរោងការណ៍មហាវិទ្យាល័យវៀតណាម-ជប៉ុន លោក Nguyen Tan Dung បានអះ
អាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការ ជាមួយជប៉ុនដើម្បីសាលានេះ
ត្រូវបានដាក់ឲ្យដំណើរការយ៉ាងឆាប់ រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ