|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងនាយកជាតិនៃធនាគារ អភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Tomoyuki Kimura (រូបថត៖VNA)
|
(VOVworld) - នាថ្ងៃទី១៨ មិថុនា នៅជំនួបសន្ទនាជាមួយនាយកជាតិនៃធនាគារ
អភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Tomoyuki Kimura ក្នុងឱកាស
បញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការប្រកបដោយ ប្រសិទ្ធភាព
របស់ ADB ជាមួយវៀតណាមនាពេលកន្លងទៅ ជាពិសេសគឺក្នុងគោលនយោបាយ
ជួយឧបត្ថម្ភបច្ចេកទេស ប្រភពកម្លាំងសំរាប់វៀតណាមក្នុង ការអនុវត្តគោលដៅ
អភិវឌ្ឍន៍នានា។រីឯខ្លួនវិញ លោក Tomoyuki Kimura បាន វាយតំលៃខ្ពស់ចំពោះ
ជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយវិបត្តិ រក្សាស្ថិរ ភាពនៃម៉ាក្រូសេដ្ឋកិច្ច ទទួលបានអត្រាកំណើនខ្ពស់ ដោះស្រាយល្អបញ្ហាសុខុ មាលភាពសង្គម។លោក
បានអះអាងថែមទៀតថា ADB នឹងជានិច្ចកាលរួម ដំណើរជាមួយវៀតណាមលើ
មាគ៌ាអភិវឌ្ឍន៍។
|
មលោក Nguyen Tan Dung និងឯកអគ្គរាជទូតដាណឺម៉ាកលោក John Nielsen (រូបថត៖VNA) |
នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរាជទូតដាណឺម៉ាកលោក John Nielsen ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម
នៅវៀតណាម។លោក Nguyen Tan Dung បានឲ្យដឹងថា នាបច្ចុប្បន្នវៀតណាមបាន
ចុះហត្ថលេខានិងឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
ជាមួយដៃគូនានា ក្នុងនោះមានEUផង។ប្រការនេះនឹងបើកចេញ យថាទស្សន៍ ឱកាសជាច្រើនសំរាប់សកម្មភាពសហប្រតិបតិ្តការវិនិយោគរវាង វៀតណាមនិង
ដាណឺម៉ាក។ឯកអគ្គរាជទូត John Nielsen បានអះអាងថា ដាណឺម៉ាកគោរពនិង
មានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ៕