នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់

(VOVworld) - នៅជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋ
កិច្ចនិងថាមពលអាល្លឺម៉ង់លោក Sigmar Gabriel នាពឹ្រកថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងហូជី
មិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមជា
និច្ចកាលស្វាគម បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាល្លឺម៉ង់មក
សហប្រតិបតិ្តការ វិនិយោគប្រកបដោយប្រសិទ្ធភាព យូរអង្វែងនិងជោគជ័យនៅ
វៀតណាម។លោកក៏មានគោលបំណងដែលថាអាល្លឺម៉ង់នឹងគាំទ្រយ៉ាងខ្លាំងក្លា
ដើម្បីកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបតិ្តការលើគ្រប់វិស័យ ក៏ដូចជាកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងEUត្រូវបានអនុម័តយ៉ាងឆាប់ៗ។

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោក Sigmar Gabriel


រីឯខ្លួនវិញ លោកឧបនាយករដ្ឋមន្រ្តី Sigmar Gabriel បានថ្លែងអំណរគុណចំពោះរដ្ឋា
ភិបាលនិងស្ថានប័នមានសមត្ថកិច្ចវៀតណាមនានា ដែលបានសហការយ៉ាងស្អិតរ
មួតជាមួយអាល្លឺម៉ង់ក្នុងការត្រៀមរៀបចំឲ្យសន្និសីទអង្គភាពអាជីវកម្មអាល្លឺម៉ង់នៅ
តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងហូជីមិញ។លោក Sigmar Gabriel បានអះអាងថា
អាល្លឺម៉ង់យកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងជាមួយវៀតណាមលើគ្រប់
វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។ស្ដីពីបញ្ហាសន្តិភាពសន្តិសុខ
នៅតំបន់ លោក Sigmar Gabriel បានចាត់ទុកថា បំរ៉ែបំរួលនាពេលថ្មីៗនេះនៅមុទ្រ
ខាងកើត បានធ្វើឲ្យអាល្លឺម៉ង់ព្រួយបារម្ភពីព្រោះនេះគឺជាទីកន្លែងដែលមានផ្លូវនាវា
ចរណ៍អន្តរជាតិសំខាន់ ព្រមទាំងអាល្លឺម៉ង់ក៏ដូចជាទ្វីបអឺរ៉ុបមានផលប្រយោជន៍រស់
រាលមានជីវិតចំពោះស្ថិរភាពនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ