នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទៅកាន់ម៉ីយ៉ាន់ម៉ា

(VOVworld) - នាថ្ងៃត្រង់ថ្ងៃទី២២ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung ដឹកនាំគណៈប្រតិភូវៀតណាមទៅកាន់រដ្ឋធានី Nay Pyi Taw របស់ម៉ីយ៉ាន់ម៉ា ចាប់ផ្ដើមកម្មវិធីចូលរួមសន្និសីទកំពូលសហប្រតិបតិ្តការកម្ពុជា-ឡាវ-ម៉ីយ៉ាន់ម៉ា-វៀត
ណាមលើកទី៧និងសន្និសីទកំពូលយុទ្ធសាស្ត្រសហប្រតិ បតិ្តការសេដ្ឋកិច្ច Ayeya
wady – Chao Phraya – Mekong លើកទី៦ដែលប្រពឹ្រត្ត ទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី
២៣ មិថុនា។ទទួលលោកនាយករដ្ឋមន្រ្តី Nguyen Tan Dung នៅព្រលានយន្តហោះ
អន្តរជាតិ Nay Pyi Taw មានរដ្ឋមន្រ្តីក្រសួង ថាមពលម៉ីយ៉ាន់ម៉ាលោក U Zay Yar
 Aung តំណាងថ្នាក់ដឹកនាំក្រសួងការបរ ទេសម៉ីយ៉ាន់ម៉ា និងឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅម៉ីយ៉ាន់ម៉ាលោក Pham Thanh Dung ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ