នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់

(VOVWORLD) - ថ្ងៃត្រង់ថ្ងៃទី១៣ មីនា នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលជាផ្លូវការនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ 


នាវេលាម៉ោង២រសៀល ថ្ងៃទី១២ មីនា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម អញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Auckland នូវែលហ្សេឡង់ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី ១១ដល់ទី១៤ មីនា។

        ថ្ងៃត្រង់ថ្ងៃទី១៣ មីនា នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលជាផ្លូវការនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ។ មុននោះ នារសៀលថ្ងៃទី១២ មិនា លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអភិបាលទីក្រុង Auckland លោក Phil Goff ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់។ លោកនាយករដ្ឋមន្រ្តីគ្រោងនឹងចូលរួមវេទិកាសហគ្រាសវៀតណាម-នូវែលហ្សេឡង់ ហើយទទួលជួបថ្នាក់ដឹកនាំសហគ្រាសធំៗមួយចំនួនរបស់ នូវែលហ្សេឡង់និងទៅទស្សនាសកលវិទ្យាល័យ Waikato ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ