នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី
(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោកស្រី Marise Payne នាថ្ងៃទី ២៤ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត អភិវឌ្ឍន៍ជាក់ស្ដែងប្រកបដោយនិរន្តរភាព ហើយសមស្របនឹងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយនាបច្ចុប្បន្ន។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី |
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោកស្រី Marise Payne នាថ្ងៃទី ២៤ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត អភិវឌ្ឍន៍ជាក់ស្ដែងប្រកបដោយនិរន្តរភាព ហើយសមស្របនឹងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយនាបច្ចុប្បន្ន។ លោកបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះជំហររបស់អូស្ត្រាលីស្ដីពីបញ្ហានៅសមុទ្រខាងកើត ហើយស្នើឲ្យប្រទេសនេះបន្តមានសម្លេងយ៉ាងខ្លាំងក្លាក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដែលផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS) ឆ្នាំ ១៩៨២ អនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរកក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោកស្រី Marise Payne បានឲ្យដឹថា អូស្រ្តាលីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិរបស់វៀតណាមនៅពេលមានសកម្មភាពនៅអាហ្វ្រិក ហើយមានបំណងសហប្រតិបត្តិការជាមួយវៀតណាមប្រឆាំងភេរវកម្មនៅតំបន់ទៀតផង៕