នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ផ្លាស់ប្ដូរមនសិការកសិកម្មសុទ្ធសាធទៅជាសេដ្ឋកិច្ចកសិកម្មដើម្បីធ្វើសមាហរណកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទតានអនឡាញទូទាំងប្រទេសស្ដីពីរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមទី៧នីតិកាលទី១០ស្ដីពីកសិកម្ម កសិករនិងជនបទ។  
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ផ្លាស់ប្ដូរមនសិការកសិកម្មសុទ្ធសាធទៅជាសេដ្ឋកិច្ចកសិកម្មដើម្បីធ្វើសមាហរណកម្ម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ (រូបថត៖ TTXVN) 


អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា សេចក្ដីសម្រេចចិត្តស្ដីពីកសិកម្ម កសិករនិងជានបទនោះ គឺមាគ៌ាសង្គមនិយមដ៏សំខាន់ដែលត្រូវបានបក្សនិងរដ្ឋធ្វើឡើងក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយប្រព័ន្ធនយោបាយទាំងមូលចាំបាច់ត្រូវឯកភាពគ្នាថា ការដោះស្រាយកិច្ចការពាក់ព័ន្ធដល់កសិកម្ម កសិករនិងជនបទគឺជាភារកិច្ចរួម សំដៅបំផុសស្មារតីស្នេហាជាតិ ខ្លួនទីពឹងខ្លួនរបស់កសិករក្នុងខឿនសេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរអោយក្រសួង ស្ថាប័ននិងតំបន់ទាំងអស់ចាត់វិធានការដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មី ប្រភពធនធានថ្មីក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ ម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ ផ្តោតទៅលើការធ្វើផលិតកម្មកសិកម្មបៃតង ព្រមទាំងត្រួតពិនិត្យលើយន្តការនិងគោលនយោបាយឡើងវិញដើម្បីជួយដោះស្រាយការលំបាកសម្រាប់វិនិយោគិននិងសហគ្រាស ផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយបណ្ដាតំបន់ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី ការពារធនធានដីធ្លីនិងប្រភពទឹកអោយបានរឹងមាំ ក៏ដូចជាម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ