នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួប ជាមួយអគ្គនាយកក្រុមហ៊ុន Texhong វៀតណាមលោក Tao Hui

(VOVWORLD) - Texhong ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុង ចំណោមសម្ព័ន្ធក្រុមហ៊ុនសំលៀកបំពាក់និងវាយនភ័ណ្ឌជួរមុខនៅប្រទេស ចិន។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួប ជាមួយអគ្គនាយកក្រុមហ៊ុន Texhong វៀតណាមលោក Tao Hui - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VGP)

  នៅក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Texhong វៀតណាម នា រសៀលថ្ងៃទី៦មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពផលិតកម្មអាជីវ កម្មរបស់ Texhong នៅវៀតណាម។ Texhong ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុង ចំណោមសម្ព័ន្ធក្រុមហ៊ុនសំលៀកបំពាក់និងវាយនភ័ណ្ឌជួរមុខនៅប្រទេស ចិន។ សម្ព័ន្ធក្រុមហ៊ុននេះបានបោះ ទុន បង្កើតការងារធ្វើសម្រាប់ពលករ វៀតណាមជិត២ម៉ឺននាក់ ហើយយកចិត្តទុកដាក់កសាងទីលំនៅសម្រាប់ ពលករផងដែរ។

        ជម្រាបអំពីការប្ដេជ្ញាចិត្តបង្ការទប់ស្កាត់ជំងឺ Covid-19 របស់វៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាម បានចាត់វិធានការយ៉ាងខ្លាំងក្លានិងទាន់ពេលវេលា ហេតុដូច្នេះនាបច្ចុប្បន្ន បានគ្រប់គ្រងស្ថានភាពជំងឺជាស្ថានពរ។

        ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានផ្ញើរក្ដីសាកសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនចិនអំពីរាល់ការខូចខាតបង្កឡើងដោយ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ