នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបគណៈ ប្រតិភូនៃសហភាពសហគ្រាសអាមេរិក
(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមសប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកទី២៦ នា ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយគណៈប្រតិភូនៃសហភាពសហគ្រាសអាមេរិកក្នុង APEC ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនធំៗក្នុងវិស័យវេជ្ជសាស្ត្រ ចំណីសត្វចិញ្ចឹម និងហិរញ្ញវត្ថុ ដូចជា៖ Freeport McMoRan Johnson&Johnson Moody’s និង PricewaterhouseCoopers។
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ Chinhphu.vn) |
ថ្នាក់ដឹកនាំនៃសហគ្រាសទាំងនេះបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល វៀតណាមក្នុងការជួយសម្រួលដល់ការអភិវឌ្ឍដោយបន្តបង្កើនការផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មអន្តរជាតិ តាមនោះលើកកំពស់តួនាទីរបស់វៀត ណាមក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់និងលើពិភពលោក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អាមេរិកជានិច្ច កាលជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ហើយមានគោលបំណងចង់អោយ សហគ្រាសអាមេរិកពង្រីកសកម្មភាពពាណិជ្ជកម្មនិងវិនិយោគនៅវៀតណាម ជាពិសេសគឺក្នុងវិស័យដែលអាមេរិកមានឧត្តមភាពដូចជា៖ អាកាសចរណ៍ រថយន្ត បច្ចេកវិទ្យាឌីជីថល់ ថាមពល និងថ្នាំឱសថ៕