នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ថ្នាក់ដឹកនាំសមាគមន៍អប់រំថែទាំសុខភាពសហគមន៍វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នៅក្នុងជំនួបសន្ទនា ជាមួយថ្នាក់ដឹកនាំសមាគមន៍អប់រំថែទាំសុខភាព សហគមន៍វៀតណាម នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការអប់រំថែទាំសុខ ភាពដើរតួនាទីដ៏សំខាន់ណាស់នៅក្នុងក្រុមគ្រួសារនីមួយៗនិងភូមិស្រុកនីមួយៗ ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ថ្នាក់ដឹកនាំសមាគមន៍អប់រំថែទាំសុខភាពសហគមន៍វៀតណាម - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ chinhphu.vn) 

ដោយហេតុនេះ សកម្មភាពរបស់សមាគមន៍នាពេលកន្លងទៅគឺមាន អត្ថន័យដ៏ជាក់ស្ដែងនិងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ចំពោះ សំណើររបស់សមាគមន៍ស្ដីពីការធ្វើសង្គមភាវូបនីយកម្មយ៉ាងខ្លាំងក្លានូវប្រភព ថវិកា ហើយយល់ស្របជាមួយមតិរបស់សមាគមន៍ស្ដីពីការផ្ដោតការយកចិត្តទុក ដាក់ដល់ក្រុមមុខសញ្ញាចំនួន៣នោះគឺ ជនចាស់ជរា កុមារ និងជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ