នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Thomas Vallely នាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard  - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Thomas Vallely នាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (រូបថត៖ Chinhphu.vn)


នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វិស័យអប់រំនិងបណ្ដុះបណ្ដាលគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអាមេរិក។ លោកនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃជួរគ្រូបង្រៀននៃសាកលវិទ្យាល័យ Fullbright នៅវៀតណាម ព្រមទាំងអះអាងថា ការផ្ដល់មតិនៃជួរគ្រូបង្រៀននេះគឺ មានឥទ្ធិពលជាវិជ្ជមានសំដៅជំរុញការអភិវឌ្ឍនៃផ្នែកអប់រំវៀតណាម ផងដែរ។

        ចំណែកឯសាស្ត្រាចារ្យ Thomas Vallely វិញ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល វៀតណាមដោយបានជួយឧបត្ថម្ភយ៉ាងសកម្មដល់ការបង្កើតសាកល វិទ្យាល័យ Fullbright នៅវៀតណាម។ លោកបានអះអាងថា នឹងនាំសាកល វិទ្យាល័នេះក្លាយទៅជាមូលដ្ឋានបណ្ដុះបណ្ដាលមួយដែលមានកិត្យានុភាពនិង គុណភាពក្នុងវិស័យគោលនយោបាយសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ