នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាជាមួយកម្មករនៅតំបន់ឧស្សាហកម្ម VSIP ខេត្ត​ Bac Ninh

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែឧសភា នៅតំបន់ឧស្សាហកម្ម VSIP ខេត្ត Bac Ninh នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាគំរូផលិតកម្មនិងធ្វើកិច្ចសន្ទនាជាមួយកម្មករនៃរោងចក្រផលិតឧបករណ៍សំលេងអេឡិចត្រូនិចរបស់ក្រុមហ៊ុន Foster Electric  ខេត្ត Bac Ninh។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាជាមួយកម្មករនៅតំបន់ឧស្សាហកម្ម VSIP ខេត្ត​ Bac Ninh - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនកាដូដល់កម្មករនៃក្រុមហ៊ុន Foster Electric  ខេត្ត Bac Ninh (រូបថត៖ vov.vn)

នៅក្នុងកិច្ចសន្ទនានេះ ក្រុមកម្មកររបស់ក្រុមហ៊ុនបានសុទ្ធតែសម្តែងការវាយតម្លៃខ្ពស់ចំពោះបក្សនិងរដ្ឋ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 ព្រមទាំងថ្លែងអំណរគុណ ចំពោះបក្សនិងរដ្ឋដែលបានផ្តោតការយកចិត្តទុកដាក់លើការផ្តល់កញ្ចប់ថវិកាឧបត្ថម្ភជូនដល់មុខសញ្ញាដែលជួបការលំបាកក្នុងនោះមានកម្មករនិយោជិកផងដែរ។

ជួបសំណេះសំណាលជាមួយកម្មករ នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc បានស្នើឱ្យស្ថាប័ននិងអង្គភាពនានាត្រូវតែមានទំនួលខុសត្រូវបន្ថែមទៀតដើម្បីបន្តលើកកម្ពស់សមត្ថភាពនិងជំនាញវិជ្ជាជីវៈរបស់កម្មករ។ ទាក់ទងនឹងបញ្ហាលំនៅដ្ឋានសម្រាប់កម្មករ លោក Nguyen Xuan Phuc  បានមានប្រសាសន៍ថាបញ្ហានេះត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀតព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់កម្មករជាពិសេសគឺប្រព័ន្ធផ្សារទំនើបនិងសាលាមត្តេយ្យជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ