នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធមជ្ជមណ្ឌលព្យាបាលជំងឺប​ច្ចេកទខ្ពស់នៃមន្ទីពេទ្យ Thong Nhat

(VOVworld) - មន្ទីពេទ្យ Thong Nhat មុននេះជាមន្ទីពេទ្យ K៧១ កងទ័ពរំដោះភាគ
ខាងត្បូង។ក្រោយទិវារំដោះភាគខាងត្បូងវៀតណាម (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥)
 មន្ទីពេទ្យនេះ មានគ្រែចំនួន៤០០គ្រឿងតែប៉ុណ្ណោះ ដោយមានតួនាទីការពារនិង ថែទាំសុខភាពសំរាប់កម្មាភិបាលជាន់ខ្ពស់។ក្រោយរយៈពេល៤០ឆ្នាំកសាងនិង
អភិវឌ្ឍន៍មក  មន្ទីពេទ្យ Thong Nhat បានមានគ្រែជាង១ពាន់គ្រឿងនិងកម្មាភិបាល
គ្រូពេទ្យជាង ១ពាន់នាក់ ព្រមទាំងបំពេញល្អនូវតម្រូវការពិនិត្យ ព្យាបាលជំងឺសំរាប់
កម្មាភិបាល ជាន់ខ្ពស់ ជាន់មធ្យមរបស់បក្ស រដ្ឋ និងប្រជាជននៅតំបន់ភាគខាងត្បូង។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធមជ្ជមណ្ឌលព្យាបាលជំងឺប​ច្ចេកទខ្ពស់នៃមន្ទីពេទ្យ Thong Nhat  - ảnh 1

ថ្លែងមតិនៅពិធីសម្ពោធគំរោងការណ៍បើកទូលាយមន្ទីពេទ្យ Thong Nhat នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Tan Dung បានស្នើរឲ្យក្រសួងសុខាភិបាលបង្ក
លក្ខណៈងាយស្រួយថែមទៀតដើម្បីមន្ទីពេទ្យ Thong Nhat វិនិយោគបន្ថែមបរិក្ខា
សម្ភារៈ ដ៏ទំនើប ទាក់ទាញមនុស្សមានទេពកោសល្យនិងលើកកំពស់សមត្ថភាព
ក្នុងការ បណ្ដុះបណ្ដាលកម្មាភិបាល គ្រូពេទ្យ សំដៅអនុវត្តឲ្យបានល្អនូវភារកិច្ច
និងតួនាទី របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ