នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson មានអាការៈជំងឺកាន់តែធ្ងន់ធ្ងរដោយជំងឺ Covid-19 ហើយត្រូវបានការព្យាបាលយ៉ាងសកម្ម

(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវបានបញ្ជូនទៅកាន់បន្ទប់ព្យាបាលសកម្ម កាលពីថ្ងៃទី ៦ ខែមេសា ពោលគឺមួយថ្ងៃបន្ទាប់ពីលោកត្រូវបានចូលមន្ទីរពេទ្យដោយសារតែមានរោគសញ្ញាបង្ហាញថាស្ថានភាពសុខភាពរបស់លោកកាន់តែអាក្រក់ឡើងៗ ក្រោយរយៈពេលជាង ១០ ថ្ងៃនៃការឆ្លងជំងឺ Covid-19 ផងដែរ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson មានអាការៈជំងឺកាន់តែធ្ងន់ធ្ងរដោយជំងឺ Covid-19  ហើយត្រូវបានការព្យាបាលយ៉ាងសកម្ម - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖Forbes)

យោងតាមសេចក្តីប្រកាសពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសកាលពីយប់ ថ្ងៃទី ៦ ខែមេសាបានឲ្យដឹងថា សុខភាពរបស់លោក Boris Johnson បានចាប់   ផ្តើមមានអាការៈជម្ងឺកាន់តែអាក្រក់ឡើងៗតាំងពីរពេលសៀលថ្ងៃដដែលនោះហើយក្រុមគ្រូពេទ្យរដ្ឋាភិបាលអង់គ្លេស បានសម្រេចចិត្តបញ្ជូនលោក Boris Johnson ទៅកាន់បន្ទប់ព្យាបាលសកម្មនៅឯមន្ទីរពេទ្យ St Thomas នៅទីក្រុងឡុងដ៍ ដើម្បីបង្ការក្នុងករណី លោក Boris Johnson ត្រូវបង្ខំឲ្យប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើមផងដែរ។នាបច្ចុប្បន្ន លោក Boris Johnson នៅតែដឹងខ្លួន ហើយតែងតាំងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ជំនួសលោកក្នុងការគ្រប់គ្រងរដ្ឋាភិបាលនៅពេលចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ