នាយករដ្ធមន្ត្រីបានជួបរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មដម្បាញកាត់ដេរឥណ្ឌា។

នាយករដ្ធមន្ត្រីបានជួបរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មដម្បាញកាត់ដេរឥណ្ឌា។ - ảnh 1
នាយករដ្ធមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនារដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មនិងដម្បាញកាត់ដេរឥណ្ឌា Anand Sharma

VOV-នាព្រឹកថ្ងៃទី០៨មិនានៅទីស្តីការរដ្ធាភិបាល នាយករដ្ធមន្ត្រី វៀតណាម
Nguyen Tan Dung បានទទួលជួបសន្ទនារដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្ម​និងដម្បាញកាត់ដេរឥណ្ឌា Anand Sharma ដែលកំពុងមានដំណើរ​ទស្សនកិច្ច
ការងារនៅវៀតណាម។ នាយករដ្ធមន្ត្រី Nguyen Tan Dung បានចាត់​ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ធមន្ត្រី Anand Sharma គឺរួមចំណែកជាក់ស្តែង​ជំរុញ យ៉ាងខ្លាំងក្លាថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌា​លើមូលដ្ធានសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេង។
នាយករដ្ធមន្ត្រី Nguyen Tan Dung បានអះអាងថា​ វៀតណាមនឹងខំប្រឹងប្រែង​អស់ពីកំលាំងកាយចិត្តដើម្បីរួមជាមួយឥណ្ឌាបន្តនាំទំនាក់ទំនងមិត្តភាពជា
ប្រពៃណី ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍​
ស៊ី​ជំរៅ នាំមកផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំងពីរ។ នាយករដ្ធមន្ត្រី
Nguyen Tan Dung ក៏ចង់ឲ្យភាគីទាំងពីរសហប្រតិបត្តិការជិតស្និទសំដៅរៀបចំ​បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទីវាបង្កើតទំនាក់ទំនងការ
ទូតវៀតណាម-ឥណ្ឌានិងលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
រវាង​ប្រទេសទាំងពីរ។ រីឯរដ្ធមន្ត្រី Anand Sharma បានសំដែងបំណងចង់បង្កើន
ថែម​ទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអនុវត្តបច្ចេកវិជ្ជា
ព័ត៍មាន ឪសថនិងថាមពល៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ