នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសន្ទនាជាមួយសម្តេចប៉ាបបុរីវ៉ាទីកង Francis
|
នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបសន្ទនាជាមួយសម្តេចប៉ាបបុរីវ៉ាទីកង Francis (Image: VNA) |
(VOVworld) – តាមសេចក្តីអញ្ជើញរបស់សម្តេចប៉ាប នាថ្ងៃទី ១៨ តុលា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតតណាម លោក Nguyen Tan Dung បានទៅទស្សនកិច្ចនៅបុរីវ៉ាទីកង ជួបសន្ទនាជាមួយសម្តេចប៉ាប Francis និងរដ្ឋលេខាធិការបុរីវ៉ាទីកង លោក Pietro
Parolin ។ សម្តេចប៉ាប Francis បានចាត់ទុកថា៖ ដំណើរទសនកិច្ចរបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung នៅបុរីវ៉ាទីកងគឺជាឱកាសល្អដើម្បីភាគីទាំង ២ បង្កើនការយោគយល់
គ្នាទៅវិញទៅមក តាមនោះ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកងល្អប្រសើ
ថែមទៀត។ សម្តេចប៉ាប Francis បានសម្តែងការពេញចិត្តរបស់ខ្លួនចំពោះការអនុវត្ត
គោលនយោបាយសេរីភាពខាងជំនឿសាសនារបស់វៀតណាម ព្រមទាំង អបអរសារទ
ការដែលវៀតណាមបានជាប់ឆ្នោតក្នុងក្រុមប្រឹក្សារសិទ្ធិមនុស្សរបស់ អ.ស.ប.។ ទន្ទឹម
នឹងនោះ សម្តេចប៉ាប Francis បានសម្តែងក្តីសប្បាយរីករាយចំពោះ សកម្មភាពដ៏សម្បូ
របែបរបស់សហគមន៍គ្រិស្ដសាសនិកកាតូលិកវៀតណាម ហើយថ្លែងអំណរគុណចំពោះ
រដ្ឋាភិបាលវៀតណាមនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ដែលបានបង្កលក្ខណៈងាយស្រួល
សំរាប់បេសកជនពិសេសមិនអចិន្ត្រៃយ៍របស់បុរីវ៉ាទីកងប្រចាំ នៅវៀតណាមធ្វើសកម្មភាព។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ វៀតណាមជាកិច្ចកាល គោរពទំនាក់ទំនងជាមួយបុរីវ៉ាទីកង ព្រមទាំង អនុវត្តគោលនយោបាយមុនក៏ដូចជា ក្រោយស្តីអំពីការគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន គាំទ្រសមាគមកាតូលិកវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការកសាងអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ សម្តេចប៉ាប Francis បានសម្តែងការព្រួយបារម្មណ៍ចំពោះ ភាពតានតឹងនៅសមុទ្រខាងកើត ហើយអះអាងនូវគោលបំណងរួមចំណែកចូលក្នុង ការរក្សាសន្តិភាពស្ថិរភាពសន្តិសុខក្នុងតំបន់និងលើពិភពលោក។
នាព្រឹកថ្ងៃទី ១៩ តុលា នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយគណៈប្រតិភូ វៀតណាមបានមកដល់រដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ
បែលហ្ស៊ីក សហភាពអឺរ៉ុប (EU) សហព័ន្ធអាល្លឺម៉ង់ ចូលរួមសន្និសីទជាន់ខ្ពស់
អាស៊ី-អឺរ៉ុបលើកទី ១០ (ASEM 10) នៅទីក្រុងមីឡានរបស់អ៊ីតាលីនិងដំណើ
ទស្សនកិច្ចនៅ បុរីវ៉ាទីកងប្រកបដោយជោគជ័យ៕